ទោះ​ខ្លួន​​ជា​​តារាល្បី​​ក៏​ពិត​មែន​ តែ អ៉ីវ៉ា បង្ហាញ​ការរស់នៅ​ដ៏សាមញ្ញ​ៗ​​​​បែប​នេះ

កញ្ញា អ៉ីវ៉ា មានឈ្មោះពេញ ឃីន ស្រីនាថ ដែលជាតារាចម្រៀងស្រីល្បី មួយរូប​ក្នុងវិស័យ​សិល្បៈ ដោយមានបទ​ចម្រៀងល្បីៗ​ជាច្រើន ជាមួយទឹកដមសំឡេងយ៉ាងផ្អែមដូចទឹកឃ្មុំ ពិរោះដូចជារ៉ៃ ធ្វើឲ្យរណ្ដំចិត្ត​ដល់ប្រិយមិត្ត​អ្នកស្ដាប់គ្រប់ៗគ្នា។

ពិតជាគួឲ្យសរសើរ មិនត្រឹមតែមានសំឡេងដ៏ពីរោះល្អតាំងពីកំណើតនោះទេ ឯសម្រស់របស់តារារូបនេះ​ក៏មិន​ណយដែរ ទាំងកម្ពស់ និង រូបរាង គឺស្រស់ស្អាតតែម្ដង ហើយនាងតែទទួលបានពាក្យសរសើរពីមហាជនថា អ៉ីវ៉ាពិតជាមានរូបសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ និងមានម៉ូតប្លែកៗដែលគយគន់ទៅគួរឲ្យខ្នាញ់។

លើសពីនេះ ថ្វីត្បិត អ៊ីវ៉ា មានឈ្មោះជាតារា តែតាមរយៈសង្គម កញ្ញាបានធ្វើឲ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ ព្រោះថានាងតែងតែប្រើប្រាស់ជីវិតរបស់ខ្លួនតាមបែបសាមញ្ញបំផុត ដោយរាល់ពេលកញ្ញាទៅណាមកណា​គឺតែងតែ​តុបតែងខ្លួនបែបធម្មតាៗមើលទៅគួរឲ្យស្រឡាញ់។

តោះតាមដានរូបភាពមួយចំនួនរបស់កញ្ញា អ៊ីវ៉ា ទាំងអស់គ្នា៖

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment