នៅចាំអាយដលទេ? ខៀវ​ សុខារ៉ាវី បាត់មុខយូរឆ្នាំ សម្រស់កាន់តែស្អាតប្លែក

ភ្នំពេញ៖ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខៀវ សុខារ៉ាវី បានឃ្លាតឆ្ងាយពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ស្របពេលដែលកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ នាងក៏បានលាភាពនៅលីវរៀបការទៅរស់នៅជាមួយស្វាមី លើទឹកដីក្រៅប្រទេសពោរពេញដោយក្តីសុខយ៉ាងខ្លាំង។

ជាច្រើនឆ្នាំចេះតែទៅមុខ ពេលនេះតារាស្រីរូបនេះក៏មានវ័យកាន់តែច្រើនឡើង តែបើនិយាយពីសម្រស់វិញ ក៏កាន់តែប្លែកខ្លាំង ក្រោយលេចឡើងនូវមុខមាត់តារាស្រីរូបនេះម្តងទៀត ធ្វើឲ្យហ្វេនជាច្រើនបានបង្ហាញក្តីនឹករលឹកទៅកាន់នាងយ៉ាងខ្លាំង។

នៅក្នុងនោះដែរ ឃើញថាមុខមាត់របស់នាងប្រែស្អាតប្លែកមិនខុសកាលពីមុន ជីវិតក្រោយរស់នៅលើទឹកដីក្រៅប្រទេសហាក់ដូចជាមានក្តីសុខ និងសុភមង្គលខ្លាំងគួរឲ្យសរសើរខ្លាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះក្រោយពីឃើញបែបនេះ ហ្វេនជាច្រើនបានធ្វើការ សរសើរពីសម្រស់នាងមិនដាច់ពីមាត់ ដែលបច្ចុប្បន្នទោះមានវ័យច្រើនបែបណា តែសម្រស់នៅតែស្រស់សោភាដដែល៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment