មិនបាច់តុបតែងខ្លួនច្រើន! សាមញ្ញៗក៏ អ៊ីវ៉ា ក៏មើលទៅស្រស់ស្អាតបែបធម្មជាតិ

ភ្នំពេញ​៖ អ្នក​គាំទ្រ​ភាគ​ច្រើន ​ប្រាកដ​ជា​បាន​ស្គាល់​រួច​មកហើយ កញ្ញា ​អ៊ី​វ៉ា​​ តារាចម្រៀង​ស្រី​ សម្លេង​ផ្អែម​ស្រទន់ ​​​ប្រចាំ​ផលិតកម្ម​សាន់ដេរ ដែលកន្លងមក​មាន​មហាជន​ជា​ច្រើន ​តែង​តែលើក​សរសើរ​ពី​សមត្ថភាព និងរបៀប​នៃ​​ការ​តុប​តែងខ្លួនបែប​សុភាពៗ មិន​បញ្ចេញ​លើ​បញ្ចេញ​ក្រោម​ មើល​ទៅ​ឆ្គងភ្នែក​ដូចអ្នក​សិល្បៈមួយ​ចំនួន​នោះទេ។

ជាក់​ស្តែ​ងបើ​ទោះបីជា ​មួយ​រយៈចុងក្រោយ​នេះ​គេ​ឃើញ​ថាតារាស្រីរូបនេះ ហាក់ស្ងប់​ស្ងាត់​ពី ​វិស័យ​សិល្បៈបន្តិ​ចមែន តែ​នាង​តែង​តែ​បង្ហោះ រាល់​សកម្មភាព​ផ្សេងៗ​ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុកផ្លូវ​ការ​​ ទៅកាន់អ្នក​គាំទ្រ​មិន​ដែល​ដាច់​ផងដែរ។

តែ​ទោះយ៉ាងណា ក្នុង​ពេល​ថ្មីៗ​នេះ​គេ​ឃើញ​ថា តារាចម្រៀង​រូប​នេះ​ បានបង្ហោះ​រូប​ដំណើរកម្សាន្ត ​ជាច្រើនសន្លឹក​ជាមួយ​នឹង​ប្អូន​ស្រី​​យ៉ាងរីករាយ ។ ​តាម​រយៈរូប​ទាំងនោះ​ គេ​ឃើញ​ថាកញ្ញា ​អ៊ី​វ៉ា​ ​មិន​ចាំ​បាច់ ​តុបតែងខ្លួន​ខ្លាំង និង​ស្លៀក​ពាក់​ស៊ិច​ស៊ី​នោះទេ ក៏​មើល​ទៅ​នៅ​តែ​ទាក់​ទាញ ​និងស្រស់ស្អាត​​ដដែល៕

Related posts

Leave a Comment