បាន មុន្នី​ល័​ក្ខ ទម្លាយ​រូបថត​កាលពី​ជាង​២០​ឆ្នាំ​មុន អ្នកគាំទ្រ​សរសើរ​ថា​ស្អាត​តាំង​ពី​ក្មេង

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​បាន មុន្នី​ល័​ក្ខ បាន​ធ្វើការ​ទម្លាយ​នូវ​រូបថត​របស់​ខ្លួន​កាលពី​អាយុ​បាន​២​ឆ្នាំ មិនទាន់​ចេះ​ដើរ ធ្វើការ​ប្រៀបធៀប​នឹង​រូបថត​ពេល​បច្ចុប្បន្ន ស្ថិត​ក្នុង​វ័យ​២៥​ឆ្នាំ ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា នាង​ស្អាត​តាំងពី​នៅក្មេង។

បង្ហោះ​រូបថត​ធ្វើការ​ប្រៀបធៀប​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អតីត​បេក្ខជន​The Voice Cambodia កូន​ក្រុម​តារាចម្រៀង​លោក​ឆន សុវណ្ណ​រាជ​រូប​នេះ បាន​សរសេរ​ដូច្នេះ​ថា «​រូបភាព​កាលពី​មិនទាន់​ចេះ​ដើរ ជាង​20​ឆ្នាំមុន​…»។

ក្រោយពី​ឃើញ​រូបភាព​កាល​នៅ​ក្មេង អ្នកគាំទ្រ​របស់​តារា​ចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តបាត់ដំបង​រូបនេះ បាន​ធ្វើ​ការ​សរសើរ​ថា តារា​ចម្រៀង​បាន មុន្នី​ល័​ក្ខ មាន​រូប​សម្រស់​ស្អាត​តាំងពី​នៅ​ក្មេង​មក​ម្ល៉េះ ខណៈ​អ្នក​ខ្លះ​ទៀត​ក៏មាន​ការភ្ញាក់ផ្អើល ក្រោយ​ដឹង​ថា នាង​ទើប​មាន​វ័យ​២៥​ឆ្នាំ​​ ​ហើយ​កាលពី​អាយុ​២ឆ្នាំ​មិនទាន់​ចេះ​ដើរ​នោះ។

ជាក់ស្ដែង ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​រ៉ក់​គី លេខ​មួយ​» បានធ្វើ​ការ​សរសើរ​ថា «​មុខ​ស្ឣា​តតាំង​ពី​នៅ​តូច​ម្ល៉េះ So cute to most beautiful»​។ ចំណែក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត​ឈ្មោះ​«​វិសាល សែម​» បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ថា «Wow​ទើបតែ​អាយុ​25​ឆ្នាំ​ទេ​អី មុន្នី​ល័​ក្ខ​???? និយាយ​លេង​ឬក៏​និយាយ​មែន​????​។ អញ្ចឹង​ចេះតែ​ឆ្ងល់​ថា មុន្នី​ល័​ក្ខ ស្អាត​អី​ម្ល៉េះ ដោយ​គិត​ស្មានថា​អាយុ​ច្រើន​ហើយ អូ​ទើបតែ​អាយុ​ប៉ុណ្ណឹង​សោះ​!!»​។ ដោយឡែក​ម្ចាស់​គណនី​មួយទៀត បាន​សម្ដែង​ការ​ហួសចិត្ត​រឿង​អាយុ​២​ឆ្នាំ​ហើយ​នៅ​មិនទាន់​ចេះ​ដើរ​បែបនេះ​ថា «​មិនដែល​2​ឆ្នាំ​នៅ​មិនទាន់​ចេះ​ដើរ​ទេ​បង​»៕​

Related posts

Leave a Comment