ក្រោយរៀបការ ភរិយា ប៉ែន ចំរ៉ុង ទើបដាច់ចិត្តទម្លាយរូបភាពពេលស្គាល់គ្នាដំបូងៗ

ថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីបានឃើញភរិយារបស់តារាសម្តែង ប៉ែន ចំរ៉ុង បានបង្ហាញរូបភាពអនុស្សាវរីយ៍កាលដែលពួកគេទើបស្គាល់គ្នាដំបូងៗ ប៉ុន្តែយ៉ាងណានាងមិនបានបញ្ជាក់ស្គាល់គ្នាដំបូងនៅក្នុងឆ្នាំណាឡើយ ។ជាមួយនឹងរូបភាពមួយសន្លឹកនេះ ក៏មានការទស្សន៍ទាយពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ ដោយអ្នកខ្លះគិតថាអ្នកទាំងពីរស្គាល់គ្នា

ដំបូងនៅឆ្នាំ ២០១០ ឯខ្លះថា ២០១៥ ។ ទោះជាយ៉ាងនេះក្តីភរិយា ប៉ែន ចំរ៉ុង មិនបានប្រាប់ថាពួកគេស្គាល់គ្នាប៉ុន្មានឆ្នាំ មុននឹងឈានដល់ការរៀបការជាមួយគ្នានោះឡើយ ។ កន្លងមកលោក ប៉ែន ចំរ៉ុង បានបដិសេធមិននិយាយពីរយៈពេលដែលអ្នកទាំងពីរបានស្គាល់គ្នានោះទេ ។ មានការនិយាយថាមុននឹងមានថ្ងៃនេះ ប៉ែន ចំរ៉ុង និង ភរិយាស្គាល់គ្នាជាច្រើនឆ្នាំព្រោះអ្នកទាំងពីរជាអ្នកខេត្តបាត់ដំបងដូចគ្នា ។

Related posts

Leave a Comment