តិចច្រឡំមិត្តភក្តិអីទៅ មើលចុះ អ្នកម៉ាក់របស់ស្រីមុំ ក្មេងម្លឹងៗ

មណ្ឌលគិរី៖ មួយរយៈចុងក្រោយនេះ តារាសម្ដែង និង ជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីទស្សនិកជនជាច្រើន ក្នុងការងារសិល្បៈ ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់ ដែលធ្វើឲ្យហ្វេនៗជាច្រើន ទទួលបានភាពរីករាយ ផងដែរ។

មិនត្រឹមតែមានភាពជោគជ័យនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះនោះទេ តែបើងាកមកមើលពីជីវិតឯកជនរបស់នាង នាពេលបច្ចុប្បន្ននេះវិញ ឃើញថា​កាន់តែមានភាពហ៊ឺហា ឡូយឆាយ ប្រកបដោយក្ដីសុខសុភមង្គល ក្នុងគ្រួសារ ដែលធ្វើហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ស្ទើរតែគ្រប់សកម្មភាពទាំងអស់របស់នាង ថែមទៀតផង។

លើសពីនេះទៅទៀត ជាមួយនឹងដំណើរកម្សាន្តតាមបែបគ្រួសាររបស់នាង កាលពីពេលថ្មីៗនេះវិញ គឺធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះរូបភាពដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញពីភាពស៊ីវីល័យ របស់អ្នកម៉ាក់របស់នាង នៅក្នុងម៉ូតសក់ដ៏ទាក់ទាញ ជាមួយនឹងឈុតរ៉ូបវែងពណ៌លឿងដ៏ស្រស់ស្អាត ជាពិសេស ម៉ាក់កូនមួយគូនេះ ថែមទាំងស្លៀកពាក់រ៉ូបពណ៌ដូចគ្នាតែមួយ ដែលមើលទៅដូចជាកូនភ្លោះថែមទៀតផង លេងឲ្យហ្វេនៗដែលបានឃើញហើយ ពិតជាសរសើរមិនដាច់ពីមាត់ ពីការលេងខ្លួនរបស់អ្នកម៉ាក់របស់នាង ផងដែរ៕

Related posts

Leave a Comment