ក្រោយពីក្បត់ផិត ប្រពន្ធខ្លួនឯង ខណៈពរពោះ ស្វាមីរបស់ម៉ូលីកា បែរជាធ្វើរឿងបែបនេះទៅវិញ (មានវីដេអូ)

ភ្នំពេញ៖ រឿងរ៉ាវគ្រួសាររបស់ អតីតតារាចម្រៀងស្រី​ ម៉ូលីកា កំពុងតែធ្វើឲ្យមនុស្សគ្រប់គ្នា ចាប់អារម្មណ៍ និងចង់ដឹងថា តើនៅពេលស្វាមីរបស់អ្នកនាង ផិតក្បត់ម្តងទៀត តើអ្នកនាង នឹងធ្វើយ៉ាងណា ខណៈនាងអះអាងថានាង នឹងលែងម្តងនេះច្បាស់ណាស់ ព្រោះនាងអត់ទ្រាំ នឹងអំពើផិតក្បត់ លួចលាក់របស់ស្វាមីរបស់អ្នកនាង ម្តងហើយម្តងទៀតលែងបាន។

ប៉ុន្តែនៅវេលាម៉ោង១២ឈានចូលថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២០ ស្វាមីរបស់អ្នកនាង ម៉ូលីកា បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានកាន់នំខេក និងសារភាពកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្ត កន្លងមក ហើយលោកក៏បាននិយាយថា៖លោកនេះ អ្នកណាមិនធ្លាប់ខុសដែរ ប៉ុន្តែបែរជាចេះកែកំហុសហើយ កុំខុសលើកទី២ លើកទី៣ទៀត បងសុំទោសប្រពន្ធសម្លាញ់។

ក្នុងនោះដែរ ក៏មានមិត្តភក្តិជាច្រើន នៅក្បែរពួកគេ បានព្យាយាមជម្រុញចិត្តម៉ូលីកា ឲ្យឈប់ខឹង និងត្រឡប់មកត្រូវគ្នាជាធម្មតាវិញ ព្រោះថា ជីវិតគូទម្រាំចាប់ដៃគ្នា មកទល់ពេលនេះ គឺមិនមែនងាយស្រួលនោះទេ ហើយណាមួយ ស្វាមីរបស់អ្នកនាង ក៏បានដឹងខ្លួនខុសហើយ គួរតែអភ័យឲ្យផងទៅ។

យ៉ាងណាមិញ ទឹកមុខ ម៉ូលីកា ដែលបង្ហាញឲ្យឃើញ តាមរយៈការឡាយវីដេអូ បានឲ្យដឹងថា នាងមិនសប្បាយចិត្ត ខណៈទឹកភ្នែកហូរចេញ គ្មានឈប់ឈរ ហើយនាងក៏មិនទាន់អភ័យទោស ឲ្យស្វាមី នៅពេលនោះដែរ។ តែប្រិយមិត្តនឹងចាំមើលទាំងអស់គ្នា ថាតើអ្នកនាង ម៉ូលីកា នឹងធ្វើបែបណា ដាក់ស្វាមីបន្តទៀត អភ័យទោស ឬក៏យ៉ាងណា មានតែតាមដានបន្តទៀត៕

Related posts

Leave a Comment