កូនៗកម្លោះអស់ហើយ នៅឡើយតែម្តាយ ឡើងខ្ញង់គ្មានប្រែ

ថៃ៖ ថ្វីត្បិតតែសព្វថ្ងៃនេះ តារាសម្ដែងជើងចាស់ Kejmanee មានវ័យ៤០ឆ្នាំប្លាយក៏ពិតមែន តែតារាស្រីរូបនេះ នៅតែអាចថែរក្សាសម្រស់របស់ខ្លួន បានដោយយកចិត្តទុកដាក់មិនឲ្យចាស់ទៅតាមអាយុឡើយ បើទោះបីជាពេលនេះ នាងមានកូនប្រុស ៣នាក់ ដែលធំៗពេញកម្លោះអស់រួចហើយក៏ដោយ។

ជាមួយគ្នានេះដែរ អ្នកម៉ាក់សាច់ចាំរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា កាន់តែលេងខ្លួនក្មេងជាងវ័យ និងកាន់តែស្រស់សោភា ដែលអាចនិយាយបានថា អាចផ្ទឹមជាមួយនឹងសម្រស់ក្មេងស្រករក្រោយបានទៅហើយ។ ម្យ៉ាងវិញទៀត បើមើលឲ្យច្បាស់ទៅ សាច់ឈាមរបស់តារាស្រីរូបនេះ ហាក់មិនមានស្នាមជ្រីវជ្រួញបន្តិចសោះឡើយ។

ជាក់ស្ដែង ថ្មីៗនេះ បន្ទាប់ពីស្ថានភាពជំងឺ កូវីដ មានភាពធូរស្រាលមួយកម្រិតទៅ Kejmanee បានយកពេលទៅលំហែ នៅឯសមុទ្រ ជាមួយនឹងការតុបតែងខ្លួន យ៉ាងស្រស់ស្អាត និងស្រស់ស្រាយខ្លាំង ជាមួយនឹងឈុតប៊ីគីនី អង្គុយសំដឹលខ្លួនកណ្ដាលថ្ងៃយ៉ាងជឿជាក់ ទាក់ទាញ និងស៊ិចស៊ីមិនធម្មតា។

តាមរយៈរូបភាពដែលបានថតបង្ហោះនៅលើគណនីអ៊ីនស្តារក្រាម របស់តារារូបនេះ ធ្វើឲ្យអ្នកគាំទ្រ មានការលាន់មាត់ ពោលពាក្យសរសើរជាច្រើន ថាសម្រស់នៅតែស្អាតមិនចាញ់ក្រមុំៗនោះទេ៕

Related posts

Leave a Comment