នេះជាជីវិតឯកជនពោរពេញដោយសុភមង្គលរបស់ពិធីករ សុខ រ៉ាស៊ី

ខុសពីតារាដទៃ សុខ រ៉ាស៊ី កម្របង្ហាញរូបភាពស្វីតស្វីតរបស់ក្រុមគ្រួសារលោកជាលក្ខណៈឯកជនដល់អ្នកគាំទ្រណាស់ តែយ៉ាងណាគេដឹងថាជីវិតគ្រួសាររបស់លោក គឺពោរពេញទៅដោយភាពផ្អែមល្ហែម ជាពិសេសក្រោយពីលោកមានកូនទីពីរជាកូនស្រីនោះ ។យ៉ាងណាមិញកាលពីថ្ងៃទី ០៤ កន្លងទៅនេះជាខួបកំណើតរបស់ សុខ រ៉ាស៊ី ភរិយារបស់លោកបាន

Surprise នំខួបកំណើតរួមជាមួយនឹងសារដែលមានអត្ថន័យថា ។ បើទោះបីមើលទៅសាមញ្ញក៏ពិតមែនតែពិនិត្យតាមរូបភាពគេសង្កេតឃើញថាពិតជាមានសេចក្តីសុខខ្លាំងណាស់ ។ ដោយឡែកភរិយារបស់ សុខ រ៉ាស៊ី ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈម្នាក់ដែរ តែចុងក្រោយនេះនាងងាកមកប្រកបរកស៊ីវិញម្តង ។លោក សុខ រ៉ាស៊ី ក៏ជាពិធីករដែលមានប្រជាប្រិយ

ភាពនៅក្នុងទូរទស្សន៍ហង្សមាសម្នាក់ដែរ លោកតែងលេចមុខនៅក្នុងកម្មវិធីជាច្រើននៅក្នុងស្ថានីយទូរទស្សន៍មួយនេះ ទាំងកម្មវិធីផ្សាយផ្ទាល់ និង ថតទុក ។ ក្រៅពីពិធីការិនី សុខ រ៉ាស៊ី ក៏បានលេចមុខនៅក្នុងការសម្តែងរឿង និង ចម្រៀងខារ៉ាអូខេមួយចំនួនដែរ ។ លោក សុខ រ៉ាស៊ី ក៏ជាអ្នកសិល្បៈដែលមាននិយមការលេងសម្ភារទំនើបៗ មានដូចជារថយន្តមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ៕

Related posts

Leave a Comment