មនុស្សពីរនាក់បានជួបគ្នាគឺសុទ្ធតែជានិស្ស័យ មិនមែនជារឿងដែលចៃដន្យនោះទេ ហេីយទម្រាំតែបានស្រឡាញ់គ្នាក៏វាមិនមែនជារឿងដែលងាយស្រួលនោះដែរ តែបេីបានជាស្រឡាញ់គ្នាហេីយ សូមកុំបែកគ្នាអី គួរណាស់តែខំព្យាយាមតស៊ូជាមួយគ្នា រៀនស្វែងយល់ពីចិត្តគ្នា និងត្រូវចេះអធ្យាស្រ័យចំពោះគ្នា ទេីបអាចថែរក្សាក្តីស្រឡាញ់បានយូរអង្វែង។
ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ មេីលទៅពិតជាគួរឲ្យច្រណែនខ្លាំងណាស់ ខណៈដែលអ្នកទាំងពីរបានមានដំណើរកម្សាន្តរួមគ្នា ដែលពោរពេញទៅដោយស្នាមញញឹមយ៉ាងរីករាយ បង្កប់នូវភាពផ្អែមល្ហែមយ៉ាងកក់ក្ដៅចំពោះគ្នា ព្រមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅលេីកោះរុងសន្លឹម នាខេត្តព្រះសីហនុ ដែលនេះគឺជាអនុស្សាវរីយ៍មួយមិនងាយបំភ្លេចបាននោះទេ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់ខាងស្រីដែលមានឈ្មោះ Amm Mi បន្ទាប់ពីបានបង្ហោះនូវទិដ្ឋភាពដ៏រីករាយនេះរួចមក ក៏បានមានការលើកឡើងផងដែរថា៖«ជាសង្សារនឹងគ្នា មានរឿងអី ត្រូវប្រាប់គ្នា មិនពេញចិត្តអ្វី ត្រូវប្រាប់គ្នា ហាមកុហក់ ហាមស្ងាត់ ហាមគិតតែខ្លួនឯង យល់អត់? គ្រាន់តែចង់នៅជាមួយអ្នកឲ្យបានយូរ»។