ភ្នំពេញ៖ បន្ទាប់ពី កំពូលតារាសម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា មានស្វាមី និង កូនប្រុសម្នាក់រួចមក រូបសម្ផស្សនាងនៅតែស្រស់ស្អាត ជាពសេស រូបរាងនៅតែស្លីមស្អាតមិន
ចាញ់ កាលនៅក្រមុំប៉ុន្មានឡើយ។
ជាការពិតណាស់ បើទោះបី តារាស្រីរូបនេះ មានកូនរួច តែនាងនៅតែលេងខ្លូនឆើតឆាយ ជាមួយស្ទាយ៍ថ្មីៗ ប្លែក និង មើលទៅពិតជាលេចធ្លោសាកសមជាមួយនាងយ៉ាងខ្លាំងតែម្តង បើទោះបីស្ទាយ៍ស្លៀកពាក់ តារាស្រីរូបនេះ មិនសូវបង្ហាញភាពស៊ិចស៊ី បញ្ចេញសាច់ ក៏នៅតែស្រស់ស្អាតបានដែរ។
ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាតារាស្រីកូនមួយរូបនេះ និយមស្លៀកឈុតបបែបរលង់ធំៗ តែលើកនេះ នាងបានបង្ហាញស្ទាយ៍ថ្មីមួយទៀត ដោយឈុតនោះមានពណ៌លឿងខ្លី ឃើញហើយពិតជាស្រស់សោភាខ្លាំងតែម្ដង ហើយអ្វីដែលកាន់តែប្លែកនោះគឺនាង ក៏បានផ្លាស់ប្ដូរពណ៌សក់ពីខ្មៅ មកលឿង ពិតជាស្អាតខ្លាំង៕