ដកហូតផ្លាកលេខយានយន្ត របស់ព្រះសង្ឃមួយអង្គនៅបាត់ដំបង ដាក់ឈ្មោះវត្តលើផ្លាកលេខ

តាមទំពប័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងពី ករណីផ្លាកលេខក្លែងក្លាយ “បាត់ដំបង វត្តម្លប់ពោធិពព្រឹក្ស” ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបងចុះដក ហូតនិងតម្រូវឱ្យ ម្ចាស់ធ្វើកិច្ចសន្យា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ម្ចាស់យានយន្តជាព្រះសង្ឃមានព្រះនាម

ដាំ សុទិត្យ គង់នៅវត្ត ម្លប់ពោធិពព្រឹក្ស ព្រះជន្ម ២៦ ព្រះវស្សា ។តាមការបញ្ជាក់ពីក្រសួង គ្រប់ផ្លាកសម្គាល់យានយន្ត ទាំងអស់ត្រូវមានទម្រង់ ដែលអនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ ។ម្ចាស់រថយន្តដែលមានផ្លាកលេខ

ទម្រង់មិនត្រឹមត្រូវ ឬផ្ទុយពី ស្មារតីអនុក្រឹត្យខាងលើ ត្រូវដកចេញជាបន្ទាន់ រួចត្រូវទៅធ្វើការចុះបញ្ជីបំពាក់ផ្លាកលេខស្របច្បាប់ ឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតធ្វើចរាចរណ៍លើផ្លូវសាធារណៈបានឡើយ ៕

Related posts

Leave a Comment