ម៉ូលីកា សរសើរសួស វីហ្សា សំណាងបានប្តីតាមថែគ្រប់វិនាទីពេលពរពោះ ចំនែកខ្លួនវិញពេលពរពោះ ប្តីលួចមានស្រី…..(មានវីដេអូ)

ក្រោយលោក ថមមី និង តារាចម្រៀងស្រី សួស វីហ្សា បានសម្រចចិត្តរៀបការជាមួយគ្នារួចមក អ្នកទាំងពីរតែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារ យ៉ាងមានក្ដីសុខ។ ជាពិសេស បច្ចុប្បន្ន សួស វីហ្សា ក៏កំពុងពរពោះកូនស្រីដំបូង បាន ៥ខែហើយដែរ។

យ៉ាងណាមិញ បន្ទាប់ពីបានដឹងថា ភរិយាខ្លូនមានផ្ទៃពោះរួចមក លោក ថមមី កាន់តែយកចិត្តទុកដាក់ ថ្នាក់ថ្នមមើលថែ និង កាន់តែបង្ហាញពីក្ដីស្រលាញ់ចំពោះភរិយាកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ស្វាមី ភរិយា មួយគូនេះ តែងតែធ្វើឲ្យ អ្នកគាំទ្រច្រណែន និង រូបភាពស្វីតៗប្រចាំថ្ងៃទៀតផង។

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ ថមមី បានបង្ហោះវីដេអូ ពីសកម្មភាព ម៉ាស្សាច្របាច់ដៃ ជើង សម្រាប់ប្រពន្ធ ខណៈពេល សួស វីហ្សា កំពុងពរពោះបាន ៥ខែមកនេះ។ ដោយវីដេអូមួយនោះ ភរិយាលោកជាអ្នកលួចថតឲ្យផ្ទាល់ផងដែរ ហើយទង្វើល្អបែបនេះហើយ ទើបធ្វើឲ្យហ្វេនៗជាច្រើន ទប់មាត់មិនសរសើរមិនបាន ដែលលោកតែងតែចំណាយពេលវលាសម្រាប់ភរិយា និង ធ្វើរឿងល្អៗទៅកាន់ភរិយាខ្លួនយ៉ាងដូច្នេះ៕

ដោយឡែក ម៉ូលីកា ខណៈជិតគ្រប់ខែទៅហើយ បែរជា​ មានរឿង ស្មុគស្មាញ កើតទុក្ខមិនសុខចិត្តជាច្រើន ទាក់ទងនឹងជីវិតគូរបស់នាង ដោយលើកមុន នាងក៏ប្រកាសថា លែងគ្នា តែបែរជាអត់ទៅវិញ ខណៈស្វាមីនាង​ ធ្វើល្អឡើងវិញ តែនៅពេលនេះ នាងក៏ប្រកាសលែងជាលើកទី២ ដោយអះអាងថា​ មានភស្តុតាងច្បាស់លាស់។

កាលពីប៉ុន្មានថ្ងៃមុន ម៉ូលីកា បានបង្ហោះសារ និងអមជាមួយនឹងទឹកមុខក្រៀមក្រំ ដោយសរសេរថា៖ខ្ងុំសម្រេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលព្រោះ វាយកលុយខ្ងុំទៅដេកជាមួយស្រី អោយម្នាក់ ៥០០ដុល្លារ ក៏ជាញើសឈាមខ្ញុំ ខំស្រែកជំទាលlive ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ងុំ cmt មក ព្រោះមុខរបរស្រីនិងលក់លេដែរ។

ម៉ូលីកា ក្រោយពីបានឃើញវីដេអូ សួស វីហ្សា និងស្វាមី ដែលប្តីនៅថែគ្រប់វិនាទី នាងរំភើបជំនួយ សួស វីហ្សា ដែលបានប្តីល្អបែបនេះហើយ ម៉ូលីកាស៊ែរវីដេអូសួស វីហ្សា ហើយបានភ្ជាប់ឃ្លាមួយឃ្លាថា៖ «គេសំណាងណាស់😓» ។

តោះទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖

Related posts

Leave a Comment