ឆៃលី ឡាឡែន សង្ស័យគ្រវាត់ឈ្មោះមេម៉ាយចោលឆាប់ៗ ក្រោយបង្ហោះរូបបង្កាត់ភ្លើងស្នេហ៍ថ្មីនឹងបុរសវ័យក្មេងម្នាក់

ប្រិយមិត្តបានដឹងរួចមកហើយតារាសម្តែង និង ចម្រៀង ឆៃលី ដាឡែន ទើបក្លាយខ្លួននៅលីវម្តងទៀត បន្ទាប់ពីបានលែងលះដាច់ស្រេចជាមួយប្តីដែលមានអាយុតិចជាងនាងដល់ទៅជិត ១០ ឆ្នាំ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ដោយបន្សល់ទុកកូនប្រុសម្នាក់ក្នុងបន្ទុកប្តីជាអ្នកមើលថែ ។

ក្រោយលែងលះប្តីរួចហើយនោះ គេសង្កេតឃើញតារាចម្រៀង និង សម្តែង ឆៃលី ដាឡែន ដែលមានឈ្មោះដើម មឿន ម៉ាឡែន កាន់តែស្រស់ស្អាត និង មានការតុបតែងខ្លួនកាន់តែទាក់ភ្នែកទ្វេដងមិនចាញ់កាលពីនៅក្រមុំឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ បែកប្តីមិនទាន់បានប៉ុន្មានផង តារាចម្រៀង និង សម្តែង ឆៃលី ដាឡែន ត្រូវបានមហាជនសង្ស័យមានស្នេហ៍ថ្មី បន្ទាប់ពីគេបានឃើញតារាស្រីរូបនេះតែងតែបង្ហោះរូបភាពប្លែកៗ និង ផ្អែមល្ហែមជាមួយបុរសវ័យក្មេងម្នាក់មួយរយៈមកនេះ ។

ជាក់ស្តែងនៅមុននេះបន្តិច តារាចម្រៀង និង សម្តែង ឆៃលី ដាឡែន ទើបតែបានបង្ហោះរូបភាពមួយចំនួនថ្មីទៀតជាមួយបុរសវ័យក្មេងនោះ ក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាប ដែលកាន់តែធ្វើឱ្យមហាជនដាក់ការសង្ស័យលើសដើម ព្រោះរូបភាពនោះកាន់តែបង្ហាញច្បាស់ថាតារាស្រីរូបនេះពិតជាកំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីក្រោយបែកប្តីយ៉ាងប្រាកដ ហើយអ្វីដែលកាន់តែប្រាកដនោះគឺការរៀបរាប់យ៉ាងខ្លីរបស់តារាស្រីរូបនេះថា «គ្រប់យ៉ាងគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ Good morning seim reap» ។

ទោះជាយ៉ាងនេះក្តី វាគ្រាន់តែជាសង្ស័យពីសំណាក់មហាជនប៉ុណ្ណោះ រឿងពិតដែលតារាស្រីរូបនេះកំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីក្រោយបែកប្តីពិត ឬ មិនពិតយ៉ាងណា មានតែងរង់ចាំការបកស្រាយពីមាត់របស់តារាស្រី ឆៃលី ដាឡែន ប៉ុណ្ណោះ ៕

Related posts

Leave a Comment