អរគុណហ្វេសប៊ុក ដែលធ្វើអោយយើងស្គាល់គ្នា អគុណការលេង REPLY STORY ដែលធ្វើអោយយើងបានលេងជាមួយគ្នារហូតមាន​ថ្ងៃដ៏​ពិសេស​នេះ

មនុស្សគ្រប់រូបដែល​កេីត​មកនេះ​ ប្រាកដ​ជា​មាន​គូស្រករ​រៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា ​ស្រលាញ់ដោយចិត្តនឹងចិត្ត​ និង​ចេះ​យោគយល់​អធ្យាស្រ័យ​ដល់គ្នានោះ ច្បាស់​ណាស់​ ពួក​គេ​នឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង​ និង​មាន​សុភមង្គល​ជាក់ជា​មិន​ខានឡេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​ ដោយ​សារ​តែបច្ចេកវិទ្យា​កាន់​តែ​ទំនើប​ ការទំនាក់ទំនងក៏កាន់តែ​ងាយស្រួល​ ជាក់​ស្ដែង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ មានគូស្នេហ៏មិនតិចនោះទេ​ ដែលបានស្គាល់គ្នា​ រហូត​ក្លាយ​ជា​គូស្នេហ៍​ និងឈាន​ទៅដល់ការ​រៀប​មង្គលការ​ទៀត​ផង​ អាច​និយាយ​បាន​ថា​ គឺជា​និស្ស័យ​ ទេីប​បាន​មកជួបគ្នា​បែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិញ​ ងាក​មក​ចាប់អារម្មណ៍​ពី​គូ​ស្នេហ៍​មួយ​គូ​នេះវិញ​ ដែលអ្នកទាំងពីរបានស្គាល់គ្នា​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ រហូត​ទាក់ទង​គ្នា​ឈានដល់ការ​ភ្ជាប់ពាក្យ​ ដែលនេះសូម្បីតែ​ខ្លួនរបស់​អ្នក​ទាំង​ពីរ​ផ្ទាល់​ ក៏មានការ​ភ្ញាក់​ផ្អើល​ និងនឹកស្មានមិនដល់នោះទេ។ បេីតាម​ការ​រៀប​រាប់​ពីខាងស្រី ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Nii Saing បាន​មានការ​រៀប​រាប់​ថា៖

«អរគុណ Facebook ដែលធ្វើអោយយើងស្គាល់គ្នា អគុណការលេង reply story ដែលធ្វើអោយយើងបានលេងជាមួយគ្នាបានមកដល់ថ្ងៃនេះ មិនមែនលំលំទេមុនស្រលាញ់គ្នាសុទ្ធតែសួរខែឆ្នាំគ្នាមុនសិនទើបហ៊ានស្រលាញ់​ ហ៊ាននាំអោយជួបប៉ាម៉ាក់ ព្រោះប៉ាម៉ាក់ខ្ញុំគាត់មានជំនឿលើរឿងខែឆ្នាំ​ តែចៃដន្យអីសួរគាត់ទៅឆ្នាំគាត់និងឆ្នាំខ្ញុំរាប់ដៃទៅមើលវារាងដូចល្អ។ ១៧៩ថ្ងៃប្តូរឈ្មោះពីសង្សារមកគូដណ្តឹង អគុណដែលតែងតែផ្តល់តម្លៃនិងកិត្តិយសអោយអូនរហូតមក អគុណដែលមិនធ្វើអោយអូនខកបំណង អគុណប៉ាម៉ាក់ទាំងសងខាងដែលបំពេញបំណងកូន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment