តាមពិត បុរសដែលមានកំពស់ជិត ៤ម៉ែត្រ ខ្ពស់ជាងគេលើលោក បានស្លាប់ហើយ…

មនុស្សយើងគ្រប់រូបកើតមកគឺមានរូបរាងកាយ និងកំពស់មិនដូចគ្នាទេ ខ្លះកើតមកស្គម ខ្លះកើតមកធាត់កាម៉ាប់ ខ្លះរាងស្អាត ខ្លះខ្ពស់ ខ្លះទាប ខ្លះល្មម គឺអាស្រ័យទៅតាមធម្មជាតិដែលផ្តល់អោយ។ រីឯមនុស្សយើងធម្មតាដែលមានកំពស់ខ្ពស់ខ្លាំងនោះ គឺភាគច្រើនគឺមានកំពស់ ២ម៉ែត្រ គឺគេហៅថាដើមត្នោតហើយ។

តែបុរសម្នាក់នេះវិញគឺគេហៅថាមនុស្សយក្ស ដែលគាត់មានកំពស់រហូតដល់ ជិត៤ ម៉ែត្រ ដែលជាមនុស្សកម្រនៅលើពិភពលោក ដែលមានកំពស់ខ្ពស់ ប្រៀបដូចជាមនុស្សយក្សនេះណាស់។ ក៍ប៉ុន្តែការមានកំពស់ខ្ពស់បែបនេះគឺមិនមែនងាយស្រួលក្នុងការរស់នៅនោះទេ សូម្បីដើរ ឈរ អង្គុយ ក៍ពិបាកដែរ។

ការស្លាប់របស់គាត់ហាក់បីដូចជាមិនសូវបានចុះផ្សាយច្រើនប៉ុន្មានទេ ដែលមុនស្សមួយចំនួនធំមិនបានដឹងអំពីការស្លាប់របស់គាត់ឡើយ។ដោយលែកតាមរយះផេកបរទេស ISPAR TV បានង្ហោះរូបនៃការដង្ហែសពរបស់ បុរសដែលកំពស់ខ្ពស់នោះកាលពីពេលកន្លងទៅ ព្រមទាំងរូបភាពគេនៅរស់ ដោយសរសេរថា «បុរសដែលមានកម្ពស់ខ្ពស់ជាងគេ ដែលមានកម្ពស់ដល់ទៅ ជិត៤ម៉ែត្រឯណោះ។ បើយោងតាមអត្ថន័យនៃការផុសផ្សាយបានឲ្យដឹងថា គាត់ជាជនជាតិ ប៉ាគីសស្ថាន ដែលគាត់បានស្លាប់ក្នុងអាយុ៤៧ឆ្នាំ»។

បន្ទាប់ពីមានការចុះផ្សាយនៅរឿងដ៍សោកសៅនេះរួចមក គឺមានមតិជាច្រើនបានចូលរួមសោកស្តាយយ៉ាងខ្លាំង នៅពេលដែលបានឃើញរូបភាពដង្ហែសពរបស់បុរសដែលមានកំពស់ខ្ពស់ជាងគេលើលោក ដែលមើលទៅហាក់ដូចជាកំពុងដង្ហែរូបយក្សដ៍ធំសំបោមមួយអញ្ចឹងផងដែរ។

Related posts

Leave a Comment