ប្រពន្ធញញឹមបិទមាត់មិនជិត ពេលស្វាមី Amy ជូនសុទ្ធតែកាដូដ៏មានតម្លៃបែបនេះក្នុងថ្ងៃពិសេស

ថៃ៖ គឺជាគូស្វាមីភរិយា ដ៏ល្បីមួយគូទៀតហើយនៅក្នុងសិល្បៈកម្សាន្ត រវាងតារាសម្ដែងប្រុស ស្រីដ៏មានប្រជាប្រិយភាព លោក Cee Siwat និង នាង Amy Klinpratoom ដែលតែងតែធ្វើឲ្យហ្វេនៗជាច្រើន ធ្វើការតាមដាន មិនឈប់ឈរ ពីសកម្មភាពដ៏ផ្អែមល្ហែមជាច្រើន ដែលយកមកបង្អួត នៅលើបណ្ដាញសង្គម ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ បានបង្ហោះរូបភាព ដែលបានបង្ហាញពីការរៀបចំខួបអាពាហ៍ពិពាហ៍គម្រប់ ៦ឆ្នាំ ដ៏តូចមួយ ដែលធ្វើឲ្យមហាជនជាច្រើនកាន់តែច្រណែន ដែលនៅក្នុងនោះ អ្នកទាំងពីរ ថែមទាំងបង្ហាញពី សកម្មភាពដ៏គួរឲ្យស្រលាញ់ ជាមួយនឹងនំខេក និងបាច់ផ្កាពណ៌ក្រហមដ៏ធំ ព្រមទាំងមានមិត្តភក្តិជិតស្និទ្ធ បានមកចូលរួមអបអរសាទរ ទៀតផង។

លើសពីនេះទៅទៀត ក្នុងខួបអាពាហ៍ពិពាហ៍នេះ លោក​ Cee Siwat បានជូនកាដូដ៏ពិសេសអស្ចារ្យ ទៅដល់ភរិយាជាទីស្រលាញ់ ដែលជាចិញ្ចៀនពេជ្រដ៏ប្រណីត ដែលធ្វើឱ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ទៅលើចិញ្ចៀនពេជ្រនោះយ៉ាងខ្លាំង ម៉្យាងវិញទៀត នាង Amy ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានទទួលកាដូដ៏ពិសេសបែបនេះ ដោយបានចូលទៅ Comment អរគុណដល់ស្វាមីខ្លួន ដោយបាននិយាយថា៖

បន្ទាប់ពីបានឃើញ ទិដ្ឋភាពដ៏រីករាយ និងផ្អែមល្ហែមរបស់ ប្ដីប្រពន្ធមួយគូនេះហើយ បណ្ដាហ្វេនៗជាច្រើន ក៏បានមកចូលរួមអបអរសាទរ ព្រមទាំងជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នា​ជារៀងរហូត ផងដែរ៕

Related posts

Leave a Comment