គង់ ចាន់ស្រីមុំ និង ម្តាយ លេងស្ទីលថតរូបឃ្យូតក្នុងឈុតរ៉ូបលឿងស្រស់ ស្អាតខ្លាំ

ពិតជាមានការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលឃើញតារាសម្តែងរូបស្រស់ គង់ ចាន់ស្រីមុំ និង ​ម្តាយបានលេងស្ទីលតុបតែងខ្លួនថតរូបឃ្យូតបែបនេះ គេស្ទើរមិនដឹងថាអ្នកទាំងពីរជាម្តាយ និង កូននោះទេ ។ជារឿយៗ គង់ ចាន់ស្រីមុំ និង ក្រុមគ្រួសារតូចរបស់នាងតែងបង្ហាញពីជីវិតឯកជនឡូយឆាយរបស់ខ្លួនដល់មហាជន ។ យ៉ាងណាមិញថ្មីៗនេះ គង់ ចាន់

ស្រីមុំ បានបង្ហាញនូវរូបភាពជាច្រើននៅក្នុងការដើរកម្សាន្តរបស់នាងនៅខេត្តភាគឥសាន្តជាមួយក្រុមគ្រួសារ ហើយអ្វីដែលចាប់អារម្មណ៍គឺរូបភាពរបស់នាងជាមួយអ្នកម្តាយក្នុង ឈុតរ៉ូបពណ៌លឿងស្រស់ មើលទៅពិតជាស្រស់ស្អាតស៊ីជាមួយនឹងទេសភាពនៅទីនោះណាស់ ។ ជាមួយគ្នានោះតារាស្រីរូបនេះបាន​និយាយថា ទាំងស្ទីលថតរូប និង ការតែងខ្លួនគេស្ទើរ

មិនដឹងថាអ្នកទាំងពីរជាម្តាយ និង កូននោះទេ ។ មានការលើកឡើងពីសំណាក់ហ្វេនៗថា ម្តាយរបស់ គង់ ចាន់ស្រីមុំ នៅក្មេង និង សាច់ចាំបែបនេះ ទើបបានជាកូនស្អាត ។ មានអ្នកគាំទ្រខ្លះបន្ថែមថាចង់មានជីវិតដូច គង់ ចាន់ស្រីមុំ និង ក្រុមគ្រួសារខ្លាំងណាស់ មើលទៅពិតជាមានក្តីសុខតែម្តង ៕

Related posts

Leave a Comment