កុំសូវឈ្លោះគ្នាច្រើនពេក គួរណាឆ្លៀតពេលវេលាដើរលេងបង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យច្រើនៗ ទើបស្នេហាគង់វង្ស

សេចក្តី​ស្នេហា​ និងក្តីស្រលាញ់​ចំពោះ​គ្នា​ វាមិនមែនជារឿងដែល​ចៃដន្យ​នោះ​ទេ​ គឺសុទ្ធតែជា​និស្ស័យ​ និងជាអ្វីៗ​ធ្លាប់បាន​សាង​រួមគ្នាពី​អតីត​ជាតិ​ នេះបើយើង​និយាយតាមបែបជំនឿ​ ប៉ុន្តែ​បើសិនជាយើងបានជួបអ្នកដែលយើង​ពេញចិត្ត​ និងស្រលាញ់ហើយនោះ​ គួរតែចេះ​ថែរក្សា​ឲ្យ​បានល្អ​ កុំដល់ពេលដែលបាត់បង់ហើយ​ ទើបស្តាយក្រោយនោះ។

ដោយឡែក​ ងាក​មក​ចាប់អារម្មណ៍​ពី​គូស្នេហ៍​មួយ​គូ​នេះវិញ​ ខណៈដែល​អ្នកទាំងពីរបាន​បង្ហាញពី​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ ក៏ដូចជា​បង្កើត​នូវ​ភាព​ផ្អែមល្ហែម​យ៉ាង​ស្អិត​រមួតក្នុងដំណេីរកម្សាន្តរួមគ្នា​ទៅកាន់តំបន់​ទីរមណីយដ្ឋាន​ភ្នំ​បូកគោ​ ស្ថិត​ក្នុង​ខេត្ត​កំពត​ ដោយការ​ជិះ​ម៉ូតូ​ នឹង​បាន​ផ្តិត​យក​នូវ​ទិដ្ឋភាព​ជាច្រើន​ ដែល​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ឡៃ​ សុខជា​​ ដែលបាន​បង្ហោះ​ពី​ទិដ្ឋភាព​ដំណើរ​កម្សាន្ត​ បន្ទាប់​ពី​បាន​បង្កើត​នូវ​អនុស្សាវរីយ៍​រួមគ្នាជាមួយ​គូស្នេហ៍​រួចមក​ ក៏បាន​មានការ​លើក​ឡើង​ថា៖«កុំសូវឈ្លោះគ្នាច្រើនពេក គួរណាឆ្លៀតពេលវេលាដើរលេងបង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យច្រើនៗ ទើបស្នេហាគង់វង្ស»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment