វ័យកាន់តែជ្រេ! រូបសម្រស់ ចាន់ តារាទី កាន់តែប្រែប្រួលប្លែក មើលរូបទាំងនេះបានដឹង

ភ្នំពេញ៖ តារាស្រីជើងចាស់ពោរពេញដោយសមត្ថភាព អ្នកស្រី ចាន់ តារាទី ជាតារាសម្ដែងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង ដោយអ្នកស្រីបានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏តារាស្រីរូបនេះ នៅតែមានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋានដដែល។

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ សាងស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ តាមរយៈការថតខ្សែភាពយន្ត ជាពិសេសអ្នកស្រី ចាន់ តារាទី នៅតែមានរូបសម្ផស្សស្អាតផូរផង់ មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ បើទោះបីមានវ័យកាន់តែជ្រក៏ដោយ។ ក្នុងនោះដែរ ការលេងខ្លួនរបស់ តារាស្រីរូបនេះ ក៏នៅតែឆើតឆាយ ខ្ញង់ ស្រស់ស្អាតផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាស្រីជើងចាស់រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បែបកំប្លែងលេងសើច ធ្វើឲ្យអ្នកគាំទ្រស្ទើរតែទប់សំណើចមិនចង់ជាប់ តែទោះជាយ៉ាងណា ក៏រូបសម្រស់របស់អ្នកស្រី នៅស្រស់សោភា ស្អាត និង លេចធ្លោដដែល។ យ៉ាងណាមិញ ក្រោយពេលតារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹករួចមក មានអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរពីរូបសម្រស់ អ្នកស្រីស្ទើរមិនចេះតិច៕

Related posts

Leave a Comment