ប៉ុន្មានសន្លឹករបស់ ផន ស្រីខួច កាន់តែស្អាតប្លែក ក្រោយស្ងាត់មួយរយៈ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ហើយពីតារាចម្រៀងស្រីដ៏ល្បីល្បាញមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសម្លេងផ្អែមស្រទន់ ស្រួយដូចសារិកា គឺកញ្ញា ផន ស្រីខួច​​ ដែលមហាជនជាច្រើនបានស្គាល់ ហើយតែងតែលើកសរសើរពីសមត្ថភាព និងទឹកដមសំលេងដែលអង្រួនចិត្តអ្នកស្ដាប់ពីគ្រប់មជ្ឈដ្ឋាន ហើយអ្វីដែលសំខាន់នោះកញ្ញាតែងតែធ្វើការតុបតែងខ្លួនបែបសាមញ្ញ សុភាពរាបសាតែស្រស់ស្អាតខ្លាំងផងដែរ។

តែពេលថ្មីៗនេះ បន្ទាប់ពីកញ្ញាស្ងាត់មួយមុខមួយរយៈនោះ កញ្ញាក៏បានធ្វើការបង្ហោះរូបប៉ុន្មានសន្លឹកដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសរសើរពីសម្រស់ដ៏សម្រស់ស្អាត ប្លែកខ្លាំងរបស់កញ្ញា បើទោះបីស្លៀកពាក់សាមញ្ញៗក៏ដោយ ក៏កញ្ញានៅតែស្រស់ស្អាតដដែល៕

Related posts

Leave a Comment