ទោះឈានដល់វ័យ៣០ឆ្នាំ តែកញ្ញា ហ៊ិន ចាន់នីរ័ត្ន នៅតែរក្សាសម្រស់ក្មេងជាងវ័យ

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ ច្រើនឆ្នាំណាស់មកហើយ ដែលកញ្ញា​ ហុិន ចាន់នីរ័ត្ន បានបោះជំហានចូលក្នុងវិស័យសិល្បៈ ដែលកញ្ញាជាពិធីការនី​ដ៏ឆ្នើម ហើយបានសម្តែងខ្សែភាពយន្ត និង វីដេអូចម្រៀងនានា។ ជាពិសេស បើទោះបីជារលកក្រោយបានមកជាបន្តបន្ទាប់ ក៏មិនអាចផ្តួលតំណែងកញ្ញាបានឡើយ។

អ្វីដែលសំខាន់ ក្នុងឆ្នាំ២០២០ កញ្ញាមានវ័យ៣០ឆ្នាំហើយ ដែលជាវ័យមួយត្រូវបារម្ភពីសុខភាពខ្លាំងបំផុត ព្រោះថាបើមិនដូច្នោះ នឹងចាស់ជ្រីវជ្រួញជាក់ជាមិនខាន។

ប៉ុន្តែសម្រាប់ កញ្ញា​ ហុិន ចាន់នីរ័ត្ន ទោះបីឡើងអាយុពីមួយឆ្នាំទៅមួយឆ្នាំ តែមិនមែនជារឿងភ័យព្រួយរបស់កញ្ញានោះឡើយ ដោយសារតែសម្រស់របស់កញ្ញានៅតែស្អាត គ្មានការប្រែប្រួលបន្តិចសោះ ហើយនៅតែក្មេងដដែលដោយមើលទៅដូច១៨ឆ្នាំផងដែរ៕

Related posts

Leave a Comment