បើអាណិតពួកគាត់ ពេលទៅលេងសមុទ្រត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ជារៀងរាល់ថ្ងៃ ក្រុមអ្នកសម្អាតបរិស្ថាននៅតាមតំបន់ឆ្នេរ តែងតែដើររើសសំរាមជាប្រចាំគឺធ្វើយ៉ាងណា ដើម្បីឱ្យបរិស្ថាននៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុមានសោភ័ណភាពល្អ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលធ្វើដំណើរទៅកម្សាន្តនៅទីនោះ ។ មិនថាតែដើររើសសំរាម ឬ សំអាតកាកសំណល់ ដែលភ្ញៀវទេសចរទទួលទាន

ហើយបោះចោលនៅតាមតំបន់ឆ្នេរនោះទេ នៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗកាកសំណល់សំរាមផ្សេងៗបានហូរតាមអូរចូលមកតំបន់ឆ្នេរ ដែលធ្វើឱ្យក្រុមអ្នកសំអាតបរិស្ថានមានការមមាញឹកក្នុងការដើររើសសំរាមនៅពេលមានភ្លៀងធ្លាក់មកម្តងៗ ។សំរាមជាច្រើនបានហូរតាមទឹកអូរចូលមកតំបន់ឆ្នេរសមុទ្រ នៅពេលកំពុងមានភ្លៀងធ្លាក់កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០ ហើយនៅព្រឹកថ្ងៃទី ៨ ខែមិថុនានេះ កម្លាំងសម្អាតក្រុង និង តំបន់ឆ្នេរបានចុះកើបសម្អាតសំរាម ដែលបានហូរតាមទឹកភ្លៀងធ្លាក់តាមអូរ ប្រឡាយមួយចំនួន

ក្នុងក្រុងព្រះសីហនុចូលមកតំបន់ឆ្នេរ ។ហើយការសម្អាតនេះ បានធ្វើឡើង នៅគ្រប់ទីតាំង ដែលមានសំរាម ដើម្បីសម្អាតបរិស្ថាន ហើយអាជ្ញាធរក្រុងព្រះសីហនុ ក៏បានធ្វើការអំពាវនាវឱ្យពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលអនាធិបតេយ្យ ៕

Related posts

Leave a Comment