នារី​ខ្មែរ​ម្នាក់​ខំទុកចិត្ត​ទៅ​កែសម្ផស្ស​លើកខ្ទង់ច្រមុះ មាន​អីស្អាត​តែដំបូង​ ឥ​លូវដង្ហើយ​ឱ្យ​សងមុខ​ដើមវិញ

នារី​វ័យក្មេង​​ម្នាក់​បាន​បង្ហោះ​​រូប​​ភាព​ និង​ សារខ្លី​មួយ​ ដោយ​នាងបាន​បង្ហាញ​ពីអារម្ម​ណ៍​​សោ​កស្តាយយ៉ាង​ខ្លាំង​ បន្ទាប់​ពីរូប​​នាងបាន​ខូចសម្រស់ក្រោយ​សម្រេច​ចិត្ត​កែសម្ផស្ស​ទាំង​ទុកចិត្ត​រួច​នោះ​ ។​ដោយ​សារ​ចង់ឱ្យ​​ខ្លួន​​មាន​ទម្រង់​មុខ​​ស្អាត​​ ច្រមុះមាន​ខ្ទង់ស្រួច​​​ ​នារី​​ម្នាក់​​ដែល​​ប្រើ​​គ​នី​ហ្វេ​សប៊ុ​ក​ឈ្មោះ​​ Ema Cambodia ​បាន​សម្រេច​​ចិត្ត​​ធ្វើ​ការកែប្រែ​​ខ្លួន​ដោយ​បាន​

កែសម្ផស្ស​លើកខ្ទង់ច្រមុះបន្ថែ​ម​ ជាមួយ​​នឹង​ការទុកចិត្ត​ទុកថើមយ៉ាង​ខ្លាំង​ចំពោះ​ហាងកែសម្ផស្ស​នោះ​ថានឹង​បាន​ធ្វើ​ឱ្យ​សម្រស់នាងស្រស់​ស្អាត​ប្រាកដ​ ​ប៉ុន្តែ​​មាន​អីស្អាត​បាន​តែពីដំបូង​ ស្រាប់​តែ​ក្រោយ​កែហើយ​មិន​បាន​ប៉ុន្មាន​​ផងនោះ​ ច្រមុះនាងក៏​ចាប់ផ្តើ​មមាន​បញ្ហា​ ពោលគឺ​ច្រមុះនាងប្រែ​ជាហើម មាន​ខ្ទុះ មាន​ហូរឈាម មើលទៅ​មាន​សភា​ពធ្ងន់​ធ្ងរ​គួរ​ឱ្យ​បារម្ភ​ ​។​​

ពេល​នេះ​នារី​វ័យក្មេង​​ខាងលើ​ កំពុង​តែព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពីបញ្ហា​របស់​ខ្លួន​ដែល​កំពុង​កើត​មាន​នេះ​ ស្របគ្នា​នោះ​នាងក៏​បាន​សរសេរ​សារបង្ហោះ​​ថា «ការទុកចិត្ត​គឺ​ធ្វើ​ឱ្យ​ខ្ញុំ​ខកចិត្ត​ សងមុខ​ខ្ញុំ​វិញមក ខ្ញុំ​​លែង​ចង់រស់ហើយ​ ចង់សងអី» ៕

Related posts

Leave a Comment