នេះជាជីវិតដែល មនុស្សស្រីគ្រប់គ្នាចង់បាន​ ដូចសារ៉ាយ សក្ខណា

បរទេស៖ ជីវិតសិល្បៈ របស់អ្នកនាង សារ៉ាយ សក្ខណា បានបោះបង់ចោលទាំងស្រុង បើទោះបីជាអ្នកនាង នៅតែមានទីផ្សារ និងមានប្រជាប្រិយភាពក៏ដោយ ក៏អ្នកនាង​ត្រូវ រើសយកគ្រួសារសំខាន់ជាង​ ព្រោះថា រូបនាង ត្រូវការមើលថែ គ្រួសារជាចំបង។

អ្វីដែលធ្វើឲ្យ ហ្វេនរឹតតែចាប់អារម្មណ៍ជាងនេះ ក្រោយពីអ្នកនាង មានកូន២ ជាចំណងដៃអាពាហ៍ពិពាហ៍រួចមក អ្នកនាង ហាក់ដូចជាមានក្តីសុខ សុភមង្គល ច្រើនជាងមុន បើទោះបីជា អ្នកនាង​មានការមមាញឹក ក្នងការមើលកូនតូចប៉ុណ្ណាក៏ដោយ។ មិនតែប៉ុណ្ណោះ ស្វាមីរបស់អ្នកនាង ក៏តែងមានពេលដើម្បីអ្នកនាង និងកូន បានច្រើន ថ្វីបើរូបលោក ជាសសរទ្រូងនៃគ្រួសារ ត្រូវចេញរកលុយ ក៏លោក នៅផ្តល់ទាំងពេលវេលា ក្តីសុខ ជូនពួកគេជានិច្ច។

ជាពិសេស នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង សារ៉ាយ សក្ខណា ក៏តែងបង្ហាញពីរូបថតជួបជុំគ្រួសារ ប្រកបទៅដោយស្នាមញញឹម យ៉ាងស្រស់ស្រាយ ដែលមនុស្សគ្រប់គ្នា​តែងប្រាថ្នា ចង់បានគ្រួសារតូច សាមញ្ញៗបែបនេះ តែមានក្តីសុខ។ យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានហ្វេន បានជូនពរ ឲ្យពួកគេ កាន់តែស្រលាញ់គ្នា​ ព្រោះថា ស្នេហានាពេលបច្ចុប្បន្ន ផុយស្រួយណាស់ បើមិនចេះថែរក្សា យកចិត្តទុកដាក់គ្នា មានទំនុកចិត្តឲ្យគ្នា ប្រាកដនឹងត្រូវប្រេះស្រាំ បើទោះបីជា មានកូនពូនជាចៅក៏ដោយ៕

Related posts

Leave a Comment