ដូរម៉ាសេតហ្មង ! ដកប្រធានមន្ទីរសុរិយោដីខេត្តកែប ម្នាក់ទៀតហើយ

ខេត្តកែប ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន។

លុះរំលង បាន២ថ្ងៃ គឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ដែលជាអភិបាលរងខេត្តកែប ទៅជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា។ លោក កែន សត្ថា ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ដោយឡែក កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសតែងតាំង លោកសុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប ជំនួសលោក វ៉ៅ សុខា បានទទួលភារកិច្ចថ្មី៕

Related posts

Leave a Comment