តស៊ូណាស់! ភិន សុដាលីស និង ចិត្ត កញ្ចនា ទៅកំចាយកាឡូរីនៅលើខ្នងផ្សារ

មួយរយៈក្រោយនេះ តំបន់ទេសចរណ៍មួយកន្លែងស្ថិតនៅក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និង បាននាំគ្នាទៅធ្វើដំណើរកម្សាន្តនៅទីនោះជាច្រើន ។នៅក្នុងនោះ តារាសម្តែង ភិន សុដាលីស និងតារាចម្រៀង ចិត្ត កញ្ចនា ក៏បានដឹកដៃគ្នា ជាមួយនឹងមិត្ត

ភក្តិជាច្រើនទៀត ទៅធ្វើដំណើរកម្សាន្តនៅលើខ្នងភ្នំដូចគ្នាផងដែរ ។ទោះជានារីក៏ពិតមែន ក៏ប៉ុន្តែតារាទាំងពីររូបនេះបានតស៊ូពុះពារការលំបាកឡើងភ្នំរហូតដល់ ៤ ម៉ោងដើម្បីបានប្តូរនឹងការឃើញទេសភាពប្លែកថ្មីនៃខ្នងផ្សារដែលកំពុងល្បីនោះ ។ ហាក់មានភាពស្រស់ស្រាយយ៉ាងខ្លាំងជាមួយនឹងទេសភាពធម្មជាតិ បានធ្វើឱ្យដំណើរឡើងភ្នំដ៏លំបាកនេះរសាយបាត់អស់ ហើយបើតាមរយៈការបង្ហាញនូវរូបភាពជាច្រើនសន្លឹករបស់អ្នកទាំងពីរ ដំណើរកម្សាន្តនេះ ហាក់បីដូចជាការហាត់ប្រាណដើម្បីកំចាត់កាឡូរីរបស់ខ្លួនអ៊ីចឹងដែរ ៕

Related posts

Leave a Comment