សូមបងប្អូនត្រៀមអាវភ្លៀងជាប់ខ្លួនផង ប្រទេសកម្ពុជាយើងនឹងមានភ្លៀងធ្លាក់ជាច្រើន ចាប់ពីថ្ងៃទី

នាខណៈព្រឹកនេះដែរ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក
និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

“តាមរយៈនៃការប្រែប្រួលជាបន្ដបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាកំពុងទទួលខ្យល់មូសុងនិរតីកម្រិតបង្គួរ។ តែដល់ថ្ងៃទី១២-១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ទី១ បណ្ដាខេត្ដ នៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី១២-១៦ ខែមិថុនា ភ្លៀងអាចនឹងបន្ដធ្លាក់ពីមធ្យមទៅច្រើន។

ទី២ បណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ។ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ទី៣ បណ្ដាខេត្ដ នៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ក្នុងនោះ មានផ្នែកខ្លះ និងអាចមានភ្លៀងធ្លាក់ច្រើន។ អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងសូមប្រុងប្រយ័ត្ន ចំពោះ បាតុភូត ផ្ទរ រន្ទះ ខ្យល់កន្រ្ដាក់ ដែលនឹងអាចកើតមាន ជាយថហេតុ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment