ពិសេសណាស់ សួនសុខនីឆា មានជួលសម្លៀកបំពាក់បុរាណ ទាំងបុរសនិងនារី គ្រឿងអល័ង្កានិងសម្លៀកបំពាក់ថ្មីៗ តម្លៃត្រឹមតែ​5000រៀល ជាពិសេស​ ផាត់មុខនិង​ធ្វើសក់​ FREE ទៀតផង ដែលមានទីតាំងស្ថិតនៅ

អ្នកណាៗ ក៏ចូលចិត្ដមានដំណើរកម្សាន្ដជាលក្ខណៈក្រុមគ្រួសារ មិត្ដភក្ដិ និងជាលក្ខណៈបែបគូស្នេហ៍ផងដែរ សម្រាប់លំហែអារម្មណ៍ ក្រោយពីបំពេញការងារអស់រយៈពេលជាយូរ។ ពិតណាស់ប្រិយមិត្ដប្រាកដជាចង់ប្លែកអារម្មណ៍ម្ដងហើយ ដែលចង់ផ្លាស់ប្ដូរបរិយាកាស ធ្វើដំណើរកម្សាន្ដទៅកាន់ទីជិតឆ្ងាយ មិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយ។

ថ្ងៃនេះដែរ ពួកយើងសូមណែនាំ ប្រិយមិត្ដទាំងអស់គ្នា អោយស្គាល់នូវរមនីយដ្ឋានកែច្នៃមួយកន្លែង ដែលមានចម្ងាយពីភ្នំពេញ ជាង ៣០០គីឡូម៉ែត្រការ៉េ គឺស្ថិតនៅខេត្ដបាត់ដំបង ដោយពោរពេញទៅដោយសម្រស់យ៉ាងស្រស់ត្រកាល បូករួមនឹងការផ្ដល់ជូន នូវសេវាកម្មយ៉ាងប្លែកអារម្មណ៍ថែមទៀតផង

ក្នុងនោះដែរ បើតាមរយៈគេហទំព័រ ហ្វេសប៊ុក នារីម្នាក់ ដែលគាត់មានឈ្មោះ Kun Mealea បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ស្វាគមន៍​មកកាន់​ សួនសុខនីឆា មានជួលសម្លៀកបំពាក់បុរាណ ទាំងបុរសនឹងនារី គ្រឿងអលង្ការ និងសម្លៀកបំពាក់ថ្មីៗ តម្លៃ​៥,០០០រៀល ជាពិសេស​ផាត់មុខនឹងធ្វើសក់​ Free​ ទីតាំង​ ភូមិ​កំពង់ឆ្លង ឃុំ​វត្តតាមិម​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង អាចទំនាក់ទំនងតាមលេខ 093 657 321”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment