ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវរបស់សុខា ដែលកាលពីពេលថ្មីៗកន្លងទៅនេះ សុខា ត្រូវបានម្ចាស់ហាងកែសម្ផស្សមួយកន្លែង ដែលមានឈ្មោះ Malis Beauty Clinic ម្លិះថែរក្សា បានទិញម៉ូតូScoopy ឲ្យមួយគ្រឿង រួមនឹងផ្ដល់ការធ្វើច្រមុះ និងកែសម្ផស្សបំបាត់ភាពជ្រួវជ្រួញថែមទៀតផង។
ជាមួយគ្នានេះដែរ ក្រោយការវះ កាត់ធ្វើច្រុះអស់រយៈពេលជាច្រើនម៉ោងរួចមក សម្រាស់របស់ សុខា បានកែប្រែឡើងមួយកម្រិតបន្ថែមទៀត ព្រោះតែកាលពីមុន មុខរបស់នាងមានសភាពជាំខ្មៅក្រោមទ្របកភ្នែក និងភាពជ្រួវជ្រួញ បានបាត់រលត់អស់មួយចំនួន ដោយប្ដូរមកវិញ នៅភាពតឹងនឹងសប្លែកតែម្ដង។ ក្នុងអំឡុងពេលវះ កាត់ធ្វើច្រមុះនោះ សុខា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា មិនមានសភាពឈឺចាប់នោះឡើយ។
ទាក់ទងចំពោះការវះ កាត់ ធ្វើច្រមុះឲ្យ សុខា នេះដែរ ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វីដេអូមួយត្រូវបានបែកធ្លាយ និងបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក ព្រោះតែក្នុងអំឡុងពេល ផឹកសុី មានបុរសម្នាក់ បានកំពុងតែធ្វើការឡាយវីដេអូបន្ដផ្ទាល់ ស្រាប់តែសុខា បានធ្លាយមាត់ នូវពាក្យពេជន៍មួយចំនួន ដោយបានកុហកថា ការវះ កាត់ មិនឈឺចាប់នោះ គឺការពិតជាពាក្យកុហកតែប៉ុណ្ណោះ ដែលគ្រូពេទ្យជាអ្នកឲ្យនាងនិយាយ ហើយ សុខា ក៏បានបញ្ជាក់ប្រាប់ទៀតថា ការពិតវះ កាត់នេះ គឺជាឈឺខ្លាំងណាស់”។