ភ្នំពេញ៖ ដូចប្រិយមិត្តជ្រាបច្បាស់ហើយថា បន្ទាប់ពីចាកឆ្ងាយពីវិស័យសិល្បៈ អតីតតារាសម្ដែង បេនី យ៉ាំង បានប្រកបរបរអាជីវកម្មជាច្រើនមុខ នៅក្នុងដៃដែលធ្វើឲ្យនាង ទទួលបានការជោគជ័យជាខ្លាំងពីសំណាក់មហាជននាពេលបច្ចុប្បន្ន។
យ៉ាងណាមិញ អតីតតារាស្រីកម្ពស់បានរូបនេះ នៅតែជាការចាប់អារម្មណ៍ ពីទស្សនិកជន ទោះបីជាមិនបានបង្ហាញមុខ ក្នុងពិភពសិល្បៈដូចមុនក៏ដោយ ក៏គេអាចសង្កេតឃើញថា បេនី យ៉ាំង តែងតែ ចែករំលែក រូបភាពស៊ីចស៊ី ស៊ីអារម្មណ៍ ជាពិសេសនោះ ពីជីវិតហាយសូ របស់នាងផងដែរ។
ដោយសារតែការខិតខំប្រឹងប្រែងរបស់នាង តារាស្រីវ័យក្មេងរូបនេះ ក៏ទើបតែទិញផ្ទះវីឡាថ្មីដ៏ធំស្កឹមស្កៃ តម្លៃ៧៣ម៉ឺនដុល្លារ ជាកាដូសម្រាប់ខ្លួនឯង ក្នុងការខំធ្វើការ និងរកស៊ីរាល់ថ្ងៃ គ្មានពេលសម្រាកផងដែរ។
ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះវីដេអូខ្លីមួយ ដែលនៅលើគណនីហ្វេសប៊ុកនាង ឃើញថានៅក្នុងផ្ទះរបស់នាង ក៏បានធ្វើការរៀបចំបន្ទប់ Studio ផ្ទាល់ខ្លួន ដែលមានការតុបតែងយ៉ាងស្រស់ស្អាត ប្លែកខ្លាំងតែម្តង ដោយធ្វើឲ្យហ្វេនជាច្រើនសរសើរគ្រប់គ្នាតែម្តង៕