អ្នកណាមិនមើល! បើ មាន សូនីតា លេងដើរកាច់រាងតាមផ្លូវ យ៉ាងទាក់ទាញ (មានវីដេអូ)

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ កញ្ញា មាន សូនីតា កាន់តែទទួលបានចំណាប់អារម្មណ៍ ក៏ដូចជា ប្រជាប្រិយភាពយ៉ាងខ្លាំង ចំពោះការតុបតែងខ្លួនរបស់នាង ដែលកាន់តែមានភាពស៊ិចស៊ី និងលេចធ្លោ ក្នុងក្រសែភ្នែកអ្នកទស្សនាជាច្រើន ផងដែរ។

ម៉្យាងវិញទៀត ទោះបីជាមាន វ័យ៣០ឆ្នាំ មែន តែតារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាត វ័យក្មេង ជាពិសេសថ្មីៗនេះ នាងស្រាប់តែបាន មកបង្ហាញខ្លួនសារជាថ្មីម្ដងទៀត ក្នុងទិដ្ឋភាពខាងក្រៅ ឈរបង្អួតរាង នៅលើស្ពាន យ៉ាងទាក់ទាញ ដែលធ្វើឲ្យនាងកាន់តែទទួលបានការចាប់អារម្មណ៍ពីហ្វេនៗកាន់តែច្រើនឡើង។

នៅក្នុងនោះដែរ នាងបានតុបតែងខ្លួនបែបរ៉ូបដ៏ស៊ិចស៊ី វាលដើមទ្រូងមួយទំហឹង ជាមួយការតុបតែងមុខមាត់ ដ៏លេចធ្លោ ជាពិសេសថែមទាំងដើរបង្ហាញខ្លួន ដ៏ទាក់ទាញ នៅលើស្ពាន ក្រោមពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យនាងមើលទៅកាន់តែមានភាពលេចធ្លោ និងមានមន្តស្នេហ៍ខ្លាំងឡើងទ្វេរដង ដែលអាចនិយាយបានថា ការបង្ហាញខ្លួននៅខាងក្រៅបែបនេះ ធ្វើឲ្យមនុស្សជាច្រើន មើលនាងមិនដាក់ភ្នែក ផងដែរ៕

Related posts

Leave a Comment