ជិតមែនទែនហើយ! នៅ ស៊ីនឿន បង្ហាញរូបភាព Pre-wedding ជាមួយអនាគតភរិយា យ៉ាងស្រស់ស្អាត

រយៈពេលជិតពីរឆ្នាំមកហើយ ដែលតារាចម្រៀង នៅ ស៊ីនឿន បានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏ស្រស់ស្អាត ដែលជាអនិកជនមកពីសហរដ្ឋអាមេរិក ។

មកដល់ពេលនេះ ទោះបីជាមិនទាន់កំណត់ថ្ងៃច្បាស់លាស់ពីថ្ងៃចូលរោងជ័យក៏ពិតមែន ក៏ប៉ុន្តែមហាជន និង អ្នកលេងបណ្តាញសង្គមជាច្រើនសង្ស័យថាលោក នៅ ស៊ីនឿន និង គូដណ្តឹងរូបនោះ នឹងត្រៀមថ្ងៃរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗនេះ ក៏ព្រោះតែរូបភាពជាច្រើនសន្លឹកនៃ Pre-Weeding របស់លោកត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយជាងថតរូបមួយរូប ។

តាមរយៈរូបថត Pre-Wedding ដែលគេឃើញនេះ បានបង្ហាញឱ្យឃើញថា លោក នៅ ស៊ីនឿន និង អនាគតភរិយា មានភាពស្រស់ស្អាត និង ស័ក្តិសមគ្នាខ្លាំងណាស់ មើលទៅដូចគូព្រេងពីបុព្វេ ។

តោះ! ទៅមើលរូបភាពស្រស់ស្អាតរបស់អនាគតគូស្វាមីភរិយានេះដូចតទៅ ៖

Related posts

Leave a Comment