ក្តៅៗ ទីបំផុត មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោនហើយ

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែលកាលពីប៉ុន្មាននាទីមុននេះ កំពូលតារាចម្រៀងសម្លេងស្រទន់កញ្ញា មាស សុខសោភាព បានប្រកាសជាផ្លូវការនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ថានាងបានដើរចេញពីផលិតកម្មថោនហើយ។

ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖

ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។

សម្រាប់ការចាកចេញនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំងជាខ្លាំង ព្រោះមិននឹកស្មានថា តារាស្រីរូបនេះ ដាច់ចេញដើរចេញពីទ្រនំដែលខ្លួនជ្រកអស់រយៈពេលជាយូរចាំមកនេះ ក៏ប៉ុន្តែអ្នកគាំទ្រនៅតែពេញចិត្ត និងគាំទ្រលើការសម្រេចចិត្តរបស់នាង។ទោះជាយ៉ាងណាក្តី កញ្ញា មាស សុខសោភា មិនទាន់បង្ហើបប្រាប់អ្នកគាំទ្រនៅឡើយនោះទេ ថារូបនាងនឹងឈានជើងចូលផលិតកម្មណាមួយនោះ បន្ទាប់ពីការចាកចេញនេះ ដូច្នេះហើយអ្នកគាំទ្រមានតែរង់ចាំមើលតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Related posts

Leave a Comment