ប្រុសៗបើចង់សល់ប្រាក់ខែ គួរយកប្រពន្ធទៅ ព្រោះហេតុផល ៥ យ៉ាងនេះហើយ

ធម្មជាតិរបស់មនុស្សប្រុសភាគច្រើនមិនសូវគិតអ្វីសូចសាញច្រើនឡើយ សូម្បីតែការចាយវាយក៏មិនសូវពូកែរឹតត្បិតដែរ មានប៉ុណ្ណាក៏ចាយប៉ុណ្ណឹង មិនពូកែសន្សំនោះទេ ។ ជឿទេថាមនុស្សស្រីប្រាក់ខែត្រឹមតែជាង ២០០ ដុល្លារ នាងអាចចំណាយគ្រប់បែបយ៉ាង ជួយអ្នកផ្ទះ ហើយថែមទាំងឆ្លៀតសន្សំបានទៀត តែមនុស្សប្រុសវិញកម្រមានណាស់ ។ ប្រាក់ខែប៉ុន្មានក៏មិនងាយសល់ដែរមនុស្សប្រុស ឱ្យតែគ្មានអ្នកណាជួយទុកដាក់ទេចប់ហើយ ។ ហេតុផលមួយចំនួន ខាងក្រោមនេះ គួរតែពិចារណាយកប្រពន្ធទៅប្រុសៗបើចង់សល់លុយនោះ ។

ដូចលើកឡើងហើយថាមនុស្សស្រីពូកែសន្សំណាស់ ។ នៅពេលបើកប្រាក់ខែមកនាងនឹងក្លាយជាធនាគារជួយទុក​ដាក់​លុយកាក់ឱ្យអ្នក ។ ប្រាក់ខែរបស់អ្នកនាងអាចលៃលក ទុកដាក់បានយ៉ាងល្អ និងមានខ្ទង់ចំណាយច្បាស់លាស់ជាងអ្នកនៅម្នាក់ឯង ។មិនតែប៉ុណ្ណោះនាងជួយកាត់បន្ថយការចំណាយជាច្រើនដូចជា កាត់បន្ថយការញ៉ាំអាហារខាងក្រៅ ថ្លៃសេវាបោកអ៊ុត ជាដើម ។ ចំណែកឯការចំណាយផ្សេងៗនាងអាចចាត់ចែងជំនួសអ្នក បានយ៉ាងល្អ សូម្បីការចំណាយរបស់អ្នកផ្ទាល់ ។កាលអ្នកនៅម្នាក់ឯង ប្រាក់ចំណូលមានតែមួយច្រកទេ

តែបើអ្នករៀបការ គឺច្បាស់ហើយនឹងមានពីរច្រក បើអ្នកយកប្រពន្ធជាអ្នកធ្វើការដូចគ្នា ឬជាអ្នករកស៊ី ។ អ្នកទាំងពីរអាចសន្សំលុយរួមគ្នា ឬមួយចាយលុយប្ដីទុកលុយប្រពន្ធ មិនយូរទេអ្នកនឹងមានលុយកាន់តែច្រើនទៅៗ ។នៅពេលមានប្រពន្ធអ្នកនឹងមានហេតុផលជាច្រើនគេចវេសពីការជួបជុំរបស់មិត្តភក្ដិ មិនងាយត្រូវអ្នកណាបង្ខំបាននោះទេ ។ បើអ្នកនៅម្នាក់ឯងពួកគេនឹងចោទថាអ្នកអ៊ីចេះអ៊ីចុះ នៅពេលដែលមិនទៅផឹកស៊ីជាមួយ តែពេលមានប្រពន្ធពួកគេក៏នឹងយល់ពីទុក្ខធុរៈអ្នកផងដែរ ។កាលពីមុននៅពេលដែលអ្នកចង់ទៅណា ទៅដើរលេង ទៅដើរផ្សារទិញរបស់របរប្រើប្រាស់ក៏ទៅភ្លាមៗ មិនគិតច្រើនទេសំខាន់ឱ្យតែមានលុយ តែមានប្រពន្ធអ្នកមិនអាចធ្វើអ្វីមួយរំលងនាងបានទេ ត្រូវពិភាក្សា និងឆ្លងកាត់នាងដែរ ។ ហេតុផលនេះហើយនាំឱ្យអ្នកសល់លុយទាំងមិនដឹងខ្លួន ៕

Related posts

Leave a Comment