អីយ៉ា ចំថ្ងៃខួបកំណើត ពេជ្រ សោភា, ឱក សុគន្ធកញ្ញា ជូនពរឡើងម៉ាអេមម៉ង ថា…(មានវីដេអូ)

នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ នេះ ចំថ្ងៃខួបកំណើត តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស គឺ ពេជ្រ សោភា។ ក្នុងនោះផងដែរ គេឃើញ អ្នកគាំទ្រ និងមិត្តរួមអាជីពជាច្រើន បានបង្ហោះសារជូនពរ សោភា យ៉ាងច្រើនស្ទើរមិនគួរឲ្យជឿ នេះក៏ដោយសារតែការស្រឡាញ់ និងចូលចិត្ត ហើយមានអ្នកខ្លះទៀតក៏បានរៀបចំពិធីជូនផងដែរ។

រឹតតែពិសេសថែមទៀតនោះ នៅមុននេះបន្តិច គេឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពមួយសន្លឹកដែលថតជាមួយ ពេជ្រ សោភា អមជាមួយពាក្យជូនពរដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖

“មិនសូវ​មានរូប ជាមួយគ្នា​ទេ.. លើកក្រោយ​ ពេលជួបគ្នា ត្រូវថតរូបឲ្យបានច្រើនៗ តែថ្ងៃនេះចង់និយាយថា រីករាយ​ថ្ងៃកំណើត​ឯង.. ជូន​ពរ​ឯង មានសុខភាពល្អ ការងារ​កាន់​តែ​រីក​ចម្រើន​ មុខរបរ​ជោគជ័យ​ លុយហូរចូលដូចទឹក ហើយសម្រស់វិញ មិនបាច់និយាយដឹងតែស្អាតជាអមតៈ​”៕

Related posts

Leave a Comment