ទ្រំាមិនបាននិងចរិក សុខា សុខា ដែលហែកហួរឿងកែសម្ភស្សនោះមានអី​ លោក អុឹម ជីវ៉ា ដៀលនាងសុទ្ធតែសត្វក្រពើជាពិសេស

ភ្នំពេញ​ ៖​ មហាជណពិតជាជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញ សង្គមរបស់ សុខា សុខា នោះយ៉ាងណាមិញ លោក​អ៊ឹម ជីវ៉ា នៅ​មុន​នេះ​បន្តិច បាន​ផ្ទុះ​កំហឹង​ខ្លាំង​និយាយ​លែង​ទុក​មុខ​ឲ្យ​សុខា បែប​នេះ​ថា សត្វ​ក្រពើ សត្វ​តិរច្ឆាន សត្វ​អាសិរពិស ទោះបី​ខំ​លើក​តម្កើង ដុសលាង​វា​ឲ្យ​ផុត​ពី​ជាតិ​ជា​សត្វ​ ឬ​ចង់​ចិញ្ចឹម​វា​ឲ្យ​ចូល​ក្នុង​សង្គម​ដ៏​ស៊ីវិល័យ​ ក៏​វា​នៅតែ​មិន​អាច​កែ​ចេញពី​សារធាតុ​ជា​សត្វ​

បាន​ដដែល! ព្រោះ​ចរិត​សត្វ​ក្រពើ​ មិន​អាច​មក​ដេក​លើ​ពូក​ជាមួយ​មនុស្ស​បានទេ!លោក​បន្តថា ខ្ញុំ​មិន​ស្តាយ​លុយ​ទេ តែ​ខ្ញុំ​ស្តាយ​ពេលវេលា​ ស្តាយ​ទឹកចិត្ត ដែល​ខំ​លះបង់​ធ្វើ​គ្រប់​បែបយ៉ាង តែ​មិន​អី​ទេ ចាប់​ថា​បាបកម្ម​ដែល​ពី​ជាតិ​មុន​ខ្ញុំ​ជំពាក់​គេ ជាតិ​នេះ​ខ្ញុំ​សង​វិញ​ហើយ ហើយក៏​ទុក​ថា​ជា​បទពិសោធន៍​​​នៃ​មេរៀន​ជីវិត​ខ្ញុំ​ចុះ។ លើ​ក្បាល​មាន​មេឃ ក្រោម​ជើង​ជាន់​ដី អំពើ​ល្អ​អាក្រក់​មិន​អាច​ច្របាច់​បញ្ចូល​គ្នា​បានទេ អំពើ​ល្អ​មិន​សាបសូន្យ។ដោយឡែក តារា​Tik Tok​សុខា ក៏បាន​ធ្វើការ​ឡាយ​វីដេអូ​បកស្រាយ និង​ទទួលស្គាល់

កំហុស​របស់​ខ្លួនឯង​ផង​ដែរ។ ក្នុង​នោះ នាង​ក៏បាន​ខ្លួនឯង​ថា​ជា​សត្វ​ក្រពើ​នេះ​ផង​ដែរ សមតែ​ឲ្យ​លោក​ផែង វណ្ណៈ អាចារ្យ​ធំ ថា​ជា​បាត​សង្គម​មែនហើយ។ចំពោះ​ការ​និយាយ​ថា​ ពេទ្យ​ឲ្យ​និយាយ​កុហក​ថា​ អត់​ឈឺ​នោះ តារា​Tik Tok​រូប​នេះ បាន​និយាយ​ថា ខ្លួន​និយាយ​កុហក​ទេ និយាយ​ពន្លើស​ទេ តាមពិត​ការ​ចាក់​ច្រមុះ​នោះ​មិន​ឈឺ​នោះ​ទេ គ្រាន់តែ​ឈឺ​មុខ​ម្ជុល​បន្តិច​ប៉ុណ្ណោះ។ជាមួយ​គ្នា​នេះ នាង​ក៏បាន​អង្វរ​ឲ្យ​គ្លីនិក ដែល​កែសម្ផស្ស​ឲ្យ​នាង​លើកលែងទោស​ផង​ដែរ ​​​ជាមួយ​ពាក្យពេចន៍​មួយ​ចំនួន​​ ​ដោយ​និយាយ​​​​​ដដែលៗ

តាំងពី​ដើម​រហូតដល់​បញ្ចប់​ការ​ឡាយ​របស់​នាង។ តែ​មិន​ដឹង​ថា ​មាន​រឿង​អី​កើត​ឡើង​ទេ ​ព្រោះ​ម៉ោង​១០​ព្រឹក​ ​ថ្ងៃ​ទី​១០ ​ខែ​មិថុនា ​ឆ្នាំ​២០២០ ម្ចាស់​ហាង​កែ​សម្ផស្ស​នោះ ​បាន​ឲ្យ​សុខា​ទៅ​កាន់​ហាង​របស់​ខ្លួន ​ធ្វើ​ការ​ឡាយ​រួម​គ្នា ​រួច​បញ្ចប់​គ្នា​ត្រឹម​នឹង​ឈប់​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​គេ​ទៀត៕តារា​សម្ដែង​ប្រុស​មាន​ប្រជាប្រិយភាព​លោក​អ៊ឹម ជីវ៉ា ទ្រាំ​លែង​បាន ហៅ​តារា​Tik Tok ដែល​ខ្លួន​ជា​អ្នក​លើក​តម្កើង​ថា​ជា​សត្វ​ក្រពើ សត្វ​អាសិរពិស ក្រោយពី​រូបគេ បាន​និយាយ​ថា ការ​កែសម្ផស្ស​ឲ្យ​ខ្លួន​នោះ មាន​ការ​ឈឺ​ខ្លាំង​ណាស់ តែ​គ្រូពេទ្យ​ឲ្យ​និយាយ​ថា​មិន​ឈឺ​នោះទេ។

Related posts

Leave a Comment