ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០ មហាជន ដែលជាភាគច្រើន ជាហ្វេន តារាចម្រៀងស្រី សម្លេងពីរោះ ស្រទន់ អ្នកនាង មាស សុខសោភា មានការភ្ញាក់ផ្អើល នៅពេលនាង បានបង្ហាញសារមួយ ដែលទាក់ទងនឹងការចាកចេញ របស់អ្នកនាង ពីផលិតកម្ម ថោន ក្រោយជ្រកកោន អស់រយៈពេលច្រើនមកហើយ។
ក្នុងនោះដែរ អ្នកនាង ក៏បានសរសេរសារយ៉ាងវែង ជាមួយនឹង ការដឹងគុណ ទៅលើម្ចាស់ផលិតកម្ម និងមិត្តរួមការងារ នៅផលិតកម្ម ថោន ដែលធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយនឹង កន្លងមក ព្រោះថា រយៈពេលដែលនាងស្ថិតក្នុងផលិតកម្មនេះ ទៅដល់៩ឆ្នាំឯណោះ ដូច្នេះមានរឿងល្អៗជាច្រើនបានកើតឡើង។
ក្រោយពីគ្រប់គ្នាបានដឹងលឺរួចមក ក៏មានតារាចម្រៀងម្នាក់ រួមផលិតកម្ម ថោនផងដែរ គឺកញ្ញា សុវត្ថិឌី ធារិកា បានបង្ហាញពីការនឹករលឹក និងបញ្ចេញអារម្មណ៍ទៅអ្នកនាង មាស សុខសោភា ខណៈបានអ្នកទាំងពីរ ក៏ឧស្សាហ៍ជួប និងប្រាស្រ័យទាក់ទងល្អនឹងគ្នា។
ដោយរូបនាង បានសរសេរសារ អមជាមួយនឹងរូបថតមួយសន្លឹក ដែលស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង ដោយបរិយាយថា៖
ខ្ញុំពិតជាគោរពស្រលាញ់គាត់ខ្លាំងណាស់ ហើយក៏មានកិត្តិយសដែលបានរួមទ្រនំជាមួយគាត់ក្នុងរយៈពេលខ្លីមួយនេះ។ តែទោះបីយ៉ាងណាប្អូនពិតជាសោកស្ដាយដែលបងបានចាកចេញក្នុងពេលនេះ អូនសង្ឃឹមថានិងបានរួមការងារជាមួយបងបន្ដទៀត។ អរគុណសំរាប់ការផ្ដល់ដំបូន្មានល្អៗដល់ប្អូនLove you
យ៉ាងណាមិញ សាររបស់ធារិកា បានបង្ហាញពីអនុស្សាវរីយ៍ល្អៗ ជាមួយគ្នាកន្លងមក ហើយក៏មានការស្រលាញ់ ចរិតរបស់អ្នកនាង មាស សុខសោភា ជាពន់ពេក ដែលធ្លាប់រួមការងារជាមួយគ្នា ហើយភាគច្រើន អ្នកណាក៏និយាយដែរថា ចរិត មាស សុខសោភា រួសរាយ លេងច្រើន មិនប្រកាន់ច្រើន ដូច្នេះមិនខ្វះអ្នកចូលចិត្ត រាប់អាន ស្រលាញ់អ្នកនាងទេ៕