លក់មិនដាច់ទេនៅសល់ពេញម៉ូតូ ម៉ោង5ល្ងាចហើយ អាណិតគាត់ណាស់ ជួយទិញគាត់ផងបងប្អូន គាត់នៅម្តុំ

ជីវភាព​ក្រីក្រ​ នៅតែ​ជាចំណោទ​បញ្ហា​មួយដែល​ប្រទេស​កម្ពុជា​នៅតែបន្តកេីតមាន​ បេីទោះបីជា​រាជរដ្ឋាភិបាល​កំពុង​តែ​មានការខិតខំប្រឹងប្រែងក្នុង​ការកាត់បន្ថយភាព​ក្រីក្រ​យ៉ាងណា​ក្តី​ ។ ទន្ទឹម​នឹង​នេះ​ដែរ​ ដោយសារតែ​ការ​រីក​រាលដាលនៃ​ជំងឺ​កូវីដ​ ១៩​ នៅទូទាំង​ពិភពលោក​កំពុង​តែ​បន្ត​នោះ​ បាន​ធ្វើ​ឲ្យ​ជីវភាព​ ក៏ដូចជា​មុខ​របរ​រសុីជាច្រេីន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បានរងផល​ប៉ះពាល់​ផងដែរ​។

យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​​ដែលមាន​ឈ្មោះ​ Bo Re Mei បាន​ចែក​រំលែក​នូវ​ទិដ្ឋភាព​មួយ​ទៅកាន់​មហាជន​ ខណៈ​ដែលបងប្រុសម្នាក់ពិតជា​គួរ​ឲ្យ​អាណិតខ្លាំង​ណាស់​ ដែលខំ​ប្រឹងជិះ​ម៉ូតូ​ដឹក​ផ្លែ​ពុទ្រា​ និង​ប៉ិះគួកជាច្រេីនគីឡូ​ទាំង​កណ្ដាល​ថ្ងៃ​ តែលក់មិនដាច់ទាល់តែសោះ​ ធ្វើឲ្យ​គាត់​អស់​សង្ឃឹម​ជាខ្លាំង​ រហូត​អង្គុយ​ខ្ទប់មុខមេីលទៅ​គួរ​ឲ្យ​សង្វេគ​ខ្លាំងណាស់

នុង​នោះ​ដែរ​ ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលេីនេះ​ ក៏បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ខ្ញុំធ្លាប់ជួយទិញគាត់ម្តងដែរ លក់មិនដាច់ទេនៅសល់ពេញម៉ូតូ ម៉ោង5ល្ងាចហើយ មើលគាត់ដូចហត់ណាស់ ពុកគេពុកយើងអាណិតគាត់ណាស់ ជួយទិញគាត់ផងបងប្អូន គាត់នៅម្តុំស្តុបវត្តមហាមន្ត្រី ក្រោយស្តាតអូឡាំពិក

Related posts

Leave a Comment