ខែភ្លៀងជិះកាត់ ឬទុកឡានម៉ូតូក្រោមដើមឈើប្រយ័ត្នផង មុននេះម្ចាស់ឡានមួយស្ទើរព្រាត់ព្រលឹងហើយ

នៅរសៀលថ្ងៃទី ១០ ខែមិថុនា នេះ ព្រះភិរុណបានបង្អុរភ្លៀងមួយមេ លាយឡំ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់បោកបក់អសដ់រុក្ខជាតិនៅភ្នំពេញ ធ្វើឱ្យមានគ្រោះភ័យជាយថាហេតុកើតឡើងផងដែរ ។ នៅមុននេះបន្តិចមានដើមឈើបាក់សង្កត់លើរថយន្តមួយគ្រឿងដែលមានម្ចាស់កំពុងបើកបរ ។តាមប្រភពពី BTV Cambodia បានឱ្យដឹងថា ពេលភ្លៀងមួយ

មេធំ លាយឡំខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើមួយដើមសង្កត់លើរថយន្តមួយគ្រឿង តាមបណ្តោយវិថីត្រសក់ផ្អែម កែងវិថី១៥៧ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះឡើយ ៕

Related posts

Leave a Comment