អាជ្ញាធរស្រុកប្រាសាទបាគង និងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ បានធ្វើការសហការណ៍គ្នាដឹកទឹក យកមកបូមបញ្ចូលក្នុង កសិន្ធុ ប្រាសាទបាគង ដើម្បីស ង្គ្រោះត្រី ជាដំណាក់កាលទី១។
សូមរំលឹកថា ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងា ប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងា ប់ដោយសារទឹករីងពីកស្សិណ
ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា ត្រីដែលងាប់នោះ បានកើតឡើងតាំងពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ
ពួកគាត់បានបន្ដថា តាំងពីពួកគាត់កើតមកខ្លះមានអាយុ៥០ទៅ៦០ឆ្នាំកន្លងទៅ មិនដែលឃើញកស្សិណប្រាសាទបាគងនេះរីងទឹកនិងឃើញមានត្រីធំៗ បែបនេះនោះទេ ដែលជាលើកដំបូងហើយដែលឃើញកស្សិណប្រាសាទបាគងរីង និងបានឃើញត្រីធំៗជាច្រើនបែបនេះ
ត្រីដែលបានងា ប់និងកំពុងរស់នៅក្នុងកស្សិណនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រាពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែងកាលពីទឹកនៅច្រើន
ត្រីទាំងនេះមួយចំនួន បានងា ប់គេយកទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេងនិងមួយចំនួនទៀត បានកំពុងរស់នៅក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិនមានការចាប់យកទៅដាក់ស្រះផ្សេងទេនោះ វាអាចងាប់អស់
បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត
ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានបញ្ជាក់ថា អាជ្ញាធរអប្សរាតែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណប្រាសាទបាគងនេះជាកស្សិណមួយដែលរងចាំទឹកភ្លៀងដូចជាស្រះសង់ដែរមិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកស្សិណប្រាសាទបាគងមិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករាក់រួមតូចថ្ងៃក្តៅខ្លាំងធ្វើឱ្យត្រីមួយចំនួនងាប់