សុភមង្គលរបស់មនុស្សស្រី គឺការដែលមានប្ដីនៅជិត គ្រប់ពេលដែលនាងលំបាក

មនុស្សប្រុសកុំគិតថា ឱ្យតែអ្នកមានលុយឱ្យប្រពន្ធចាយពេញដៃ អាចឱ្យនាងមានក្ដីសុខ សុភមង្គលនោះ គឺមិនមែនទេ លុយដែលអ្នកមាន មិនអាចទិញអ្វីៗគ្រប់យ៉ាងបានទាំងអស់នោះឡើយ ជាពិសេសគឺ ចិត្តរបស់ប្រពន្ធអ្នក។

– ចិត្តរបស់ប្រពន្ធ ទោះបីយកមាសប្រាក់ទ្រព្យធនមកឱ្យនាងក្រាលដេក ក៏នាងដេកមិនស្រួល ដូចការដែលក្នុងផ្ទះ មានប្ដីនៅដេកក្បែរនាងនោះឡើយ។
– ទោះបី មានម្ហូបឆ្ងាញ់ៗនៅពាសពេញតុ ក៏ហូបមិនឆ្ងាញ់ ដូចការដែលមួយគ្រួសារ បានហូបបាយជុំគ្នានោះឡើយ។
– ទោះមានអង្គរក្សរាប់រយនាក់នៅចាំការពារនាង ក៏មិនស្មើនឹងមានប្ដីម្នាក់ ដែលនៅក្បែរ ការពារ និងសុខចិត្តរ៉ាប់រងរាល់ទុក្ខលំបាកជំនួសនាងនោះឡើយ។
– ពេលនាងឈឺថ្កាត់ ទោះបីទៅពេទ្យថ្លៃៗ ឬមានគ្រូពេទ្យល្អៗចាំមើលថែយកចិត្តទុកដាក់យ៉ាងណា ក៏មិនស្មើនឹងមានប្ដីម្នាក់នៅកំដរ ឈឺជា ក៏នៅជាមួយគ្នាដែរ…។

បំណងប្រាថ្នារបស់មនុស្សស្រីគ្រប់រូប គឺសុទ្ធតែប្រាថ្នាចង់បានគ្រួសារមួយដ៏កក់ក្ដៅ បានរស់នៅជួបជុំ ប្ដីប្រពន្ធកូនៗក្នុងផ្ទះតែមួយ សុខទុក្ខ លំបាក មានអ្នកនៅក្បែរ មើលថែ ជួយគ្នាទៅវិញទៅមក។ នាងសម្រេចចិត្តរៀបការ ព្រោះត្រូវការអ្នករួមដំណើរជីវិតជាមួយរហូតដល់ចាស់រៀងៗខ្លួន មិនមែនរៀបការបន្ថែមបន្ទុកឱ្យនាងកាន់តែលំបាកថែមទៀតនោះទេ។ សង្ឃឹមថាស្វាមីទាំងឡាយ បើសម្រេចចិត្តរៀបការ សាងគ្រួសារហើយ សូមឱ្យតម្លៃគ្រួសារ និងមើលថែការពារក្រុមគ្រួសារឱ្យបានល្អ។

Related posts

Leave a Comment