មិនធម្មតា សុន ស្រីពេជ្រ ប្រឹងថតចម្រៀងថ្មីទាំងពពោះជិតសម្រាលចុងខែនេះ!

បើទោះបីពពោះជិតសម្រាលនៅក្នុងខែនេះក៏ពិតមែន តែតារាចម្រៀងប្រចាំផលិតកម្មថោន សុន ស្រីពេជ្រ នៅតែថតបទចម្រៀងថ្មីៗថែមទៀតដដែល ។ថ្មីៗនេះ សុន ស្រីពេជ្រ បានបង្ហាញរូបភាពនៅក្នុងបន្ទប់ថតចម្រៀងរួមជាមួយនឹងការបង្ហើបថា «សូមស្តាប់កម្សាន្តជាមួយយាយប៉ោងពីរបទ តែសុំលាក់សិនទុកឱ្យឆ្ងល់» ។ ការលើក

ឡើងរបស់ សុន ស្រីពេជ្រ បានធ្វើឱ្យអ្នកគាំទ្រមានការលើកឡើងស្ទើរគ្រប់គ្នាថារង់ចាំបទថ្មី ព្រោះនាងខកខានចេញបទថ្មីយូរមកហើយ ។ សុន ស្រីពេជ្រ មិនប្រាប់ថាជាបទអ្វីនោះទេ តែយ៉ាងណាមានការបង្ហើបថា សុន ស្រីពេជ្រ ច្រៀងបទទេសចរណ៍ ។បើតាមគម្រោង សុន ស្រីពេជ្រ នឹងត្រូវសម្រាលកូនទីពីរនៅក្នុងចុងខែនេះ ហើយអ្វីដែលធ្វើឱ្យនាងសប្បាយចិត្ត

នោះគឺកូនទីពីរជាកូនប្រុសដែលសមទៅតាមបំណងនាង និង ស្វាមីចង់បាន ។ បើទោះមិនទាន់បានឃើញមុខកូនប្រុស តែ សុន ស្រីពេជ្រ បានត្រៀមឈ្មោះយ៉ាងពីរោះសម្រាប់កូនទីពីរថា ពេជ្រ វឌ្ឍនា ផងដែរ ។ មានការជូនពរពីសំណាក់ទស្សនិកជនឱ្យនាងសម្រាលកូនដោយសុវត្ថិភាពផងដែរ ៕

Related posts

Leave a Comment