មានកូន សុំតែមុខប៉ុណ្ណឹងបានហើយ! កូនៗ ក្មួយៗ តារា ត្រូវគេសរសើរថា មុខឃ្យូតៗខ្លាំង

ភ្នំពេញ៖ នៅពេលដល់គូព្រេងពេលណា​ តារាៗភាគច្រើន មិនបង្អង់យូរ យកកូនៗ ដើម្បីបន្តវង្សត្រកូល និងដើម្បីបង្កើនចំណងស្នេហា គ្រួសារ ឲ្យរឹតតែខ្លាំងផងដែរ ហើយនៅពេលនោះ ពួកគេ មិនខ្វាយខ្វល់ថា នឹងទទួលបានភាពល្បីល្បាញទៀត ឬក៏អត់ នៅពេលមានក្រុមគ្រួសារ។

ជាក់ស្តែង ក៏មានតារាខ្លះ បានបោះបង់ ជីវិតតារាទាំងស្រុង ហើយអ្នកខ្លះទៀត ក៏បន្តចូល នៅពេលរឹងដៃ រឹងជើង និងទំនេរពីការងារផ្ទះ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺកូនៗរបស់ពួកគេ ក៏មានមុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ ដែលសឹងតែមិននឹកស្មានដល់ ជាមួយនឹងមុខមាត់មូលៗ ឃ្យូតៗ ភ្នែកធំៗ ជាដើម។

មិនតែប៉ុណ្ណោះ កូន ក្មួយ តារាខ្លះ ក៏អាចរកលុយ ចូលផ្ទះផងដែរ ដោយការថតស្ពត ឬថតរឿងភាគ រឿងដុំ ដោយសារតែ​ភាគច្រើន​រឿងនីមួយៗ ក៏ត្រូវការតួក្មេងៗផងដែរ ដើម្បីសម្តែង ហើយក៏ត្រូវយកតួក្មេងៗណា ដែលមានមុខមាត់ស្រស់ស្អាត ទៀតផង ហើយគួបផ្សំ ខាងផលិតករ ស្គាល់តារាទៀតនោះ គឺកូនៗរបស់ពួកគេ មានអទិភាពខ្ពស់ ក្នុងការបានឱកាស ជាតួសម្តែងតាំងពីក្មេងក៏មាន។

យ៉ាងណាមិញ ការដែលមានកូនជាអំណោយមួយដ៏ពិសេស តែបើកូនកើតមក ឆ្លាត ស្អាតទៀតនោះ គឺកាន់តែជាអំណោយដ៏ធំវិសេសវិសាលមួយ ដែលធ្វើឲ្យឪពុកម្តាយ កាន់តែរីកមុខរីកមាត់ជាងនេះរឹតតែខ្លាំងផងដែរ បើទោះបីជា មិនក្លាយជាតារាតាំងពីក្មេង ក៏ទៅណា មានគេសរសើរមិនដាច់ពីមាត់ផងដែរ៕

Related posts

Leave a Comment