ខ្លាចខូចរាង ឌុច លីដា ខំទាំងសរសៃខ្ចីទៅហាត់ប្រាណទាំងពកូនតូចនៅដៃ (វីដេអូ)

ដើម្បីយករូបរាងតូចស្រឡូនត្រលប់មកវិញ ពេលនេះតារាសម្តែងរូបស្រស់ ឌុច លីដា បានព្យាយាមចំណាយពេលទៅហាត់ប្រាណទាំងបីកូនតូចនៅនឹងដៃ ពិតជាមិនធម្មតាមែនអ្នកម្តាយសម័យថ្មីរូបនេះ ។

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញ ឌុច លីដា ស្ពាយកូនតូចនៅដៃបណ្តើរហាត់ប្រាណបណ្តើរ មើលទៅពិតជាមានក្តីសុខណាស់ ។ ក្នុងនោះក៏មានការលាន់មាត់ថាពិតជាអ្នកម្តាយសម័យថ្មីមែន មិនទុកពេលទំនេរសុខចិត្តស្ពាយកូនមកហាត់ប្រាណបែបនេះ ។

ខ្លះក៏លើកសំណួរថាហេតុអ្វីមិនឱ្យប៉ាប៉ាជួយមើល តែយ៉ាងណា ឌុច លីដា បានលើកឡើងថាមូលហេតុនាងយកកូនតូចមកតាមដោយសារមិនមានអ្នកមើល ។ បើទោះបីមួយរយៈមុន ឌុច លីដា ក៏បានទៅដាក់សេរ៉ូមដើម្បីសម្រកគីឡូក៏ពិតមែន តែនាងនៅតែព្យាយាមហាត់ប្រាណដើម្បីយករាងស្រឡូនត្រលប់មកវិញ ។បើគិតមកដល់ពេលនេះ ឌុច លីដា សម្រាលកូនដំបូងបានប្រមាណជាជិតបួនខែហើយ ហើយសម្រស់របស់នាងនៅតែស្រស់ស្អាត គ្រាន់តែគីឡូមិនស្រកមកដូចដើមវិញ ។

ទោះបីជាមិនទាន់មានបំណងត្រលប់ចូលមកក្នុងការសម្តែងក៏ពិតមែន តែ ឌុច លីដា នៅប្រឹងប្រែងហាត់ប្រាណដើម្បីយកសម្រស់ស្អាតរបស់ខ្លួនមកវិញ ។ នាងធ្លាប់និយាយលេងសើចថា បើមិនប្រឹងថែច្បាស់ជាប្តីទៅរកថ្មីហើយ ។

នណាក៏ដឹងថាស្វាមីរបស់ ឌុច លីដា ក៏ជាអ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ ។ ចង់ដឹងថា ឌុច លីដា ហាត់ប្រាណបែបណាទាំងមានកូនតូចនៅដៃនោះតោះទៅមើលវីដេអូទាំងអស់គ្នា ៕

Related posts

Leave a Comment