ចូលរួមសោកស្ដាយ! តារាសម្ដែង និងជាអ្នកដឹកនាំរឿងដ៏ល្បី Tua Sarunyoo បានស្លាប់បាត់ហើយ ព្រោះ…

ថៃ៖ គឺជាដំណឹងដ៏រន្ធត់មួយ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ ដោយកាលពីពេលថ្មីៗនេះ មានព័ត៌មានថា លោក Tua Sarunyoo ដែលជាតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ បានទទួលមរណភាពក្នុងអាយុ ៥៩ឆ្នាំ ។

នៅក្នុងនោះដែរ បានឲ្យដឹងទៀតថា តារាសម្ដែង ព្រមទាំងអ្នកដឹកនាំរឿងរូបនេះ បានបាត់បង់ជីវិត កាលពីថ្ងៃទី ១០ ខែមិថុនា ម្សិលមិញនេះ ដោយសារតែលោក បានធ្លាក់ខ្លួនឈឺ ដោយមានជំងឺ មហារីកថ្លើម។ ជាមួយគ្នានេះដែរ ភរិយារបស់លោក ក៏បានបង្ហោះសារដ៏ក្រៀមក្រំ នៅលើបណ្តាញសង្គម Instagram ដោយបានពោលថា៖

ម៉្យាងវិញទៀត ជាមួយនឹងការបង្ហោះសារដ៏ក្រៀមក្រំនេះ បណ្ដាតារាល្បីៗជាច្រើន នៅក្នុងវិស័យសិល្បៈកម្សាន្ត បានចូលមក បង្ហាញការសោកស្តាយ ក៏ដូចជាជួយរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ចំពោះភរិយា ព្រមទាំងក្រុមគ្រួសាររបស់លោក ទាំងមូលផងដែរ ៕

Related posts

Leave a Comment