បើជាអ្នក ហ៊ានស្រលាញ់ដូចគាត់អត់? អ្នកណាក៏ថា ជាតិនេះ នាង គ្មានសង្សារទេ តែទីបំផុត ជួបស្នេហ៍ពិត ស្រលាញ់គ្នាជិត៥ឆ្នាំ

វៀតណាម៖ ស្នេហារបស់គូស្នេហ៍មួយគូ កំពុងតែមានការចាប់អារម្មណ៍ និងផ្ទុះពេញបណ្តាញសង្គម ដែលមិននឹកស្មានថា បុរសរូបសង្ហា ស្រលាញ់នារីមុខខុសគេបែបនេះ តែយ៉ាងណា អាចនិយាយថា ជាគូព្រេងរបស់ពួកគេ ព្រោះថា បើមិនមែនគូនោះ ប្រាកដជាមិនអាចស្រលាញ់គ្នា បានយូរឆ្នាំដូចនេះបានទេ។

ពេលជួបដំបូង មានអារម្មណ៍ថា អាណិតនាង ហើយក៏គិតថា នាងមានមុខមាត់ស្លូតបូតណាស់ និងមានបេះដូងល្អ រហូតខ្ញុំមានអារម្មណ៍ថា ចង់ស្រលាញ់ ចង់មើលថែនាង។ ប្រហែលបាន១ខែ ខ្ញុំក៏បានសារភាព ថាស្រលាញ់នាង ហើយបើគិតមកទល់ពេលនេះ ពួកយើងបានស្រលាញ់គ្នាបាន៤ឆ្នាំហើយ និងខ្ញុំគ្មានហេតុផលអ្វី ដែលចង់បែកបាក់នាងនោះទេ។

យ៉ាងណាមិញ ស្នេហារបស់ពួកគេ ក៏មានឧបសគ្គមិនតិចទេ ដែលទទួលបាន ពាក្យរិះគន់ ពាក្យនិទ្ទា ជាច្រើន ដែលថាឲ្យបុរសរូបនោះ មានមុខមាត់ស្រស់សង្ហា បែរជាស្រលាញ់មនុស្សស្រីបែបនេះ ហាក់បីដូចជាមិនសាកសមនឹងគ្នាទាល់តែសោះ។ តែទោះពួកគេទាំងពីរ នៅតែជំនះពាក្យអស់ទាំងនេះ ដោយគិតសន្សំលុយរៀបការ ជាមួយគ្នានៅឆ្នាំក្រោយ ដោយសារតែខាងប្រុសគិតថា មុខមាត់បែបនេះ វាមិនមែនរឿងធំដុំនោះទេ តែអ្វីសំខាន់ គឺបេះដូង និងចិត្តគំនិត ថាតើអាចរស់នៅជាមួយគ្នាបានដែរឬអត់។

គួរបញ្ជាក់ផងដែរថា មុខមាត់របស់Tuyet Nhu គឺបែបនេះតាំងពីក្មេងមកម្ល៉េះ មិនមែនមកពីជំងឺអ្វីនោះទេ ដែលកាលពីនៅក្មេង គេឯងតែងតែហៅនាងថា «សត្វចម្លែក» រហូតធ្វើឲ្យនាងខ្លាច មិនហ៊ានជួបមុខអ្នកណា ហើយក៏នាងគ្មានទំនុកចិត្តនឹងខ្លួនឯងសូម្បីតែបន្តិច។ អ្វីដែលកាន់តែ ឲ្យនាងគិតរហូតមក គឺនាង តែងគិតថា អាចនឹងគ្មានថ្ងៃ មានគូស្នេហ៍ដូចជាគេ ព្រោះគ្មានអ្នកណា ស្រលាញ់ ពេញចិត្តមុខនាង តែទីបំផុត ស្នេហាពិត ពិតជាមានមែន ដូចជាពេលនេះ យ៉ាងដូច្នោះដែរ៕

Related posts

Leave a Comment