ទុក្ខផ្ទួនៗ មនុស្សរាប់សិបនាក់បានស្លាប់ និង រាប់ម៉ឺនត្រូវជម្លៀសខ្លួន ព្រោះជំនន់ដ៏អាក្រក់នៅចិន

គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសចិនបានបង្កការរងគ្រោះដល់មនុស្សរាប់ពាន់នាក់ និង រាប់សិបអ្នកផ្សេងទៀតបានស្លាប់ និង បាត់ខ្លួន ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ។ នេះបើតាមការចុះផ្សាយរបស់  World of Buzz ​នៅថ្ងៃទី ១១ ខែមិថុនា ២០២០ នេះ ។តាមប្រភពដដែលលឱ្យដឹងថា អាកាសធាតុដ៏អាក្រក់បានវាយប្រហារមកលើតំបន់ទេសចរណ៍ល្បីៗជាច្រើនដែលបានបិទដំណើរការរាប់ខែមកហើយដោយសារកូវីដ១៩ ។ តាមរយៈ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយនេះបានបង្ខំឱ្យប្រជាជនប្រមាណ ២៣០,០០០ នាក់ត្រូវធ្វើការជម្លៀសទៅតំបន់មានសុវត្ថិភាព និង បំផ្លាញផ្ទះសម្បែងអស់ជាង ១៣០០ ខ្នង ។លើសពីនេះទៅទៀតអាជ្ញាធរក្នុងតំបន់បានបន្ថែមថា សណ្ឋាគារជាង ១ ពាន់កន្លែងត្រូវបានគ្រប់ដណ្តប់ដោយទឹកជំនន់ ហើយតំបន់ទេសចរណ៍ជាង ៣០ កន្លែងត្រូវបានខូចខាត ។សូមបញ្ជាក់ថា ភ្លៀងធ្លាក់ដ៏ខ្លាំងបានចាប់ផ្តើមធ្លាក់នៅដើមខែមិថុនានេះបានធ្វើឱ្យ កម្ពស់ទឹកឡើងខ្លាំងរហូតដល់កម្រិតគ្រោះថ្នាក់នៅក្នុងទន្លេទាំង១១០ ហើយគេក៏បានប៉ាន់ស្មានថា ព្យុះភ្លៀងនិងបន្តកើតមាននៅប៉ុន្មានថ្ងៃបន្ទាប់ទៀតឆ្លងកាត់ភាគខាងត្បូងប្រទេសចិននេះដែរ ៕

This photo taken on June 7, 2020 shows rescuers evacuating people in a flooded area after heavy rain in Yangshuo, in China’s southern Guangxi region. (Photo by STR / AFP) / China OUT
This photo taken on June 7, 2020 shows rescuers evacuating people in a flooded area after heavy rain in Yangshuo, in China’s southern Guangxi region. (Photo by STR / AFP) / China OUT
This photo taken on June 7, 2020 shows submerged streets and inundated buildings after heavy rain caused flooding in Yangshuo, in China’s southern Guangxi region. (Photo by STR / AFP) / China OUT

Related posts

Leave a Comment