ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង លើករណីជនជាតិ​វៀតណាម មានវិជ្ជមានជំងឺកូវីដ១៩ ពេលចេញពីកម្ពុជា

ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុង លើករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ពេលចេញពីប្រទេសកម្ពុជា។

ក្នុងនោះ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រតិកម្ម ក្រោយពី វេបសាយមួយ របស់វៀតណាមឈ្មោះ luatvetnam.vn បានចេញផ្សាយថា មានជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ ឆ្លងជំងឺកូវីដ១៩ ពេលចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែន ថុងហ្វើក Thuong Phuon នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះកំពុងព្យាបាលនៅ មណ្ឌលសុខភាព ង្វានហុងងី Huyen Hong Ngu Health Center។

ប៉ុន្តែក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើង ក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។

ផ្ទុយទៅវិញ តាមរយៈការចុះផ្សាយនោះទៀត បុគ្គលរូបនេះ ជាជនជាតិវៀតណាម រស់នៅឃុំថុងហ្វុក ស្រុក​ហ្វៀនហុងងឺ ខេត្ត ដុងថាប់ ប្រទេសវៀតណាម ដូច្នេះមិនមែន រស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេស វៀតណាមនេះ តែម្តង៕ (ដកស្រង់ ពីសេចក្តីថ្លែងការណ៍ របស់ក្រសួង សុខាភិបាល)

សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល ខាងក្រោម៖

Related posts

Leave a Comment