លើកនេះឈ្លោះ​គ្នា​តឹងសរសៃ​ក អ៊ឹម ជីវ៉ា ទម្លាយ​ ២​ វីដេអូ​ បង្ហាញ​ចរិត​ស៊ីន សុខា អស់គ្មាន​​សល់​ (វីដេអូ​)

ម្សិល​មិញ​នេះ​ លោក​​ អ៊ឹម ជីវ៉ា ទើប​តែបាន​បង្ហោះ​​សារដៀលតារា​ Tik Tok សុខា យ៉ាង​ចាស់ដៃ​ ជាមួយ​​ពាក្យ​អសុរោះជាច្រើន​ថាជាសត្វ​ក្រពើ សត្វ​តិរច្ឆាន សត្វ​អាសិរពិស បន្ទាប់​ពី សុខា ចេញ​ចរិត​រមើលគុណ​ ទោះ​គេខំលើកតម្កើងយ៉ាង​ណា នៅ​តែមិន​ចោល​ចរិត​ធ្វើ​ឱ្យ​ឈឺ​ក្បាល​ ។​

យ៉ាង​ណាមិញជម្លោះ​នោះ​ហាក់នៅ​មិន​ទាន់​ចប់សព្វ​គ្រប់ទេ ដោយ​នៅ​ថ្ងៃ​នេះ​ផ្ទាល់​លោក​ អ៊ឹម ជីវ៉ា បាន​បង្ហោះ​​សារផ្សេង​មួយ​ទៀត​​ បកស្បែកមុខ​ សុខា តារា​ TikTok ដ៏​ល្បី​នោះ​កាន់តែ​ច្បាស់​ឡើង​ថែ​ម​ទៀត​ ។​ លើកនេះលោក​ អ៊ឹម ជីវ៉ា មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​​ ដោយ​លោក​ឱ្យ​មហា​ជនទស្សនា​ឃ្លីបវីដេអូ​ចំនួន​ ២​ ជាមួយ​​ការសរសេរ​ថា «មិន​ចង់​បកស្រាយ​​ច្រើន​ទេ តែមើលវីដេអូ​នេះ​ហើយ​ពិចារណា​តាម​ការ​គួចុះ​! តែស្តាយចិត្ត​មិន​គួរ​​ណាធ្វើ​បុណ្យ​ខុសមនុស្ស​ ហើយ​មិន​គួរ​​ណាជួយ​សត្វ​ក្រពើដែល​ជិតងាប់ឱ្យ​ឡើង​លើគោក​តែបែរជា​រមើលគុណ​ ជួយ​ចំសត្វ​តិរច្ឆានសោះ​ ខំជួយ​ស្រោច​ស្រង់វាពីកន្លែង​អត់​ឃ្លាន​ ទី​បំផុត​​​វាសងគុណ​យើង​វិញបែប​នេះ​​! ខ្ញុំ​រាងហើយ​ កុំ​ជួយ​សត្វ​ក្រពើ កុំ​ជួយ​មនុស្ស​ឈើ​កោងវល្លិ៍ព័ទ្ធ​មនុស្ស​ខ្ចាត់ព្រាត់កុំ​យកខ្លួន​បៀត»

គួរ​ឱ្យ​ដឹង​ដែរថា តាម​រយៈ​​វីដេអូ​ទាំង​ ២​ ដែល​លោក​ អ៊ឹម ជីវ៉ា បាន​ទម្លាយ​នេះ​ បង្ហាញ​ឱ្យ​ឃើញ​តារា​ TikTok សុខា និង លោក អ៊ឹម ជីវ៉ា ឈ្លោះគ្នាទៅមកឡើងញ័រមាត់រៀងខ្លួន ដោយមិនដឹងថាខាងណាខុសខាងណាត្រូវនោះទេ តែអ្វីដែលកត់សម្គាល់គេឃើញ សុខា ចេញ​ចរិត​ស៊ីនពីកំណើត​មកខ្ទេច ខណៈកំពុងឈ្លោះ​គ្មាន​​ប្រណី ផឹកគ្មាន​​អាសូរ និង​ មិន​ស្តាប់​ហេតុ​ផល​ណាមួយ​​ឡើយ​ រីឯលោក អ៊ឹម ជីវ៉ា ជេរ សុខា មួយឈ្នះដៃឥតទុកមាត់ខ្លួនជាមនុស្សប្រុសអ្វីឡើយ ។ ទោះ​ជា​យ៉ាង​នេះ​ យើង​ក៏​មិនអាចអារកាត់ថាភាគីណាមួយ​​ត្រូវ​ ឬ​ ខុសបានដែរ ដោយ​ទុកឱ្យ​ប្រិយមិត្ត​យល់តាម​ការ​គួរ​ទៅ​ចុះ​ ។​

សូម​ទស្សនា​វីដេអូ​ខាងក្រោម​ ៖

Related posts

Leave a Comment